ជនកំណាចកាប់ជនរងគ្រោះផ្អើលពេញហាងកាហ្វេនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយ នៅសល់ម្នាក់ទៀតជាមេផ្តើមគំនិត(មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្ដាល: ពិតជាគួរឱ្យបង្ហាញពីភាពសាហាវឃោរឃៅមែន ជនបង្កបានធ្វើសកម្មភាពចូលទៅកាប់ជនរងគ្រោះដល់ក្នុងហាងកាហ្វេ ដែលមានមនុស្សច្រើន ហើយផ្អើលរត់ជាន់ជើងគ្នា។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៦ និង ២៥នាទីល្ងាចថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុច
ហាងកាហ្វេ ភូមិព្រែករាំង១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ឲ្យដឹងថា, ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីជនបង្កធ្វើសកម្មភាពរួច។
នៅក្នុងរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា, ជនរងគ្រោះ មាន-ឈ្មោះហេង វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ បុគ្គលិកសណ្ឋាគារ។
ចំណែកឯជនសង្ស័យមាន-ឈ្មោះកែវ សិរីបុត្ររតន: ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិ
តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា, ការធ្វើសកម្មភាពកាប់ដ៏សហាវឃោឃៅនេះ បណ្ដាលឱ្យខូចខាតនូវសម្ភារៈមួយចំនួនរួមមាន:
-កុំព្យូទ័រ១គ្រឿងនិងកែវមួយចំនួនធំ។ ដោយវត្ថុតាងចាប់យក៖ គ្មាន។

សមត្ថកិច្ចបានបន្តថា, នៅវេលាកេីតហេតុខាងលេី ពេលជនរងគ្រោះកំពុងតែឈរឆុងកាហ្វេដាក់ឲ្យភ្ញៀវ ពេលនោះស្រាប់តែ ជនសង្ស័យក្នុងស្ថានភាពស្រវឹងស្រាបានជិះម៉ូតូមកឈប់ដោយដៃកាន់ដាវមួយដេីមដេីរចូលទៅក្នុងហាងកាហ្វេស្រែកឡូឡាដាក់ភ្ញៀវនិងម្ចាស់ហាង(ជនរងគ្រោះ)និងបានយកដាវកាប់កែវ និងកុំព្យូទ័របណ្តាលឲ្យខូចខាត រួចហេីយជិះម៉ូតូគេចខ្លួនបាត់ទៅ។ ក្រោយពីបានទទួល ពាក្យ បណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំង ជំនាញក្រុងតាខ្មៅបានធ្វេីការ
ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងសកម្មភាពនៃបទល្មើសនេះដែរ គឺមានបុរសម្នាក់ទៀត ជាអ្នកផ្តើមគំនិត ឱ្យប្រព្រឹត្តបទល្មើសនេះ ប៉ុន្តែរូបគេមិនបានធ្វើសកម្មភាពជាមួយជនបង្ក។ ក្នុងករណីនេះសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ៕

https://youtu.be/zTT2v6BqWmE

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print