ជិះម៉ូតូជែងរថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនប្រជែងជាមួយនឹងរថយន្តខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវR១០ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HH-8481ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលបើកស្របទិសគ្នាខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្តឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-6272ដែលបើកដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print