ភ្នំពេញ៖ យប់នេះនៅវេលាម៉ោង៧ និង០០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បាននឹងកំពុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរកឃេីញទីតាំងចំនួន៣ ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។
បេីតាមប្រភពព័ត៍មានពីមន្រ្តីសាលាខណ្ឌដូនពេញ នៅយប់ថ្ងៃទី២៦ កុម្ភៈនេះ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ និងលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ចុះត្រួតពិនិត្យ និងដាក់កម្លាំងហ៊ុមពទ្ធ័ទីតាំងចំនួនក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជា៖
ទី១,ធនាគារសហពាណិជ្ជ (UCB) នៅផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់។ ទីតាំងទី២, ប៉ាស៊ីហ្វីក ប៉ាស្តាកូ អេដិន និងទី៣, ផ្សារទំនេីបជីបម៉ុង ស៊ូភើម៉ាឃីត ភូមិ១ សង្កាត់ ស្រះចក ខណ្ឌដូនពេញត្រៀមសហការជាមួយក្រុមគ្រូពេទ្យ ដេីម្បីមកយកសំណាកទៅធ្វេីតេស្តរកវីរុសកូវីដ១៩ ។
ជាមួយគ្នានេះ លោក សុខ ពេញវុធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើន យកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ៕ដោយ៖ស តារា