កម្លាំងអាវុធហត្ថស្រុកមោងឫស្សីឃាត់ខ្លួនយុវជនម្នាក់ប៉ុនប៉ងរំលោភក្មេងស្រី

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថស្រុកមោងឫស្សីឃាត់ខ្លួនយុវជនម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវ:លើក្មេងស្រីអាយុ៩ឆ្នាំពេលទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង​​កាលម៉ោង១៧ល្ងាចថ្ងៃទី ២៨ខែកុម្ភ:ឆ្នាំ២០១៦ត្រង់ចំនុចភូមិអង្គ្រងឃុំជ្រៃ ស្រុកមោងឫស្សីខេត្តបាត់ដំបង។

ការឃាត់ខ្លួននេះគេបានឃើញសមត្ថកិច្ចប្រើកម្លាំងអាវុធហត្ថ០៥នាក់រថយន្ត០១គ្រឿងអាវុធ០៣ដើមដឹកនាំដោយ លោក ហុង ប៊ុនណាបានចុះទៅដល់ត្រង់ចំនុចភូមិអង្គ្រងឃុំជ្រៃ ស្រុកមោងឫស្សីខេត្តបាត់ដំបង បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ស៊ី ស៊ីន ភេទប្រុសអាយុ១៥ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិអង្គ្រងឃុំជ្រៃស្រុកមោងឫស្សី ខេត្ត បាត់ដំបង ជាប់ពាក់ព័ន្ធពីបទប៉ុនប៉ងរំលោភសេពសន្ថវ: ទៅលើក្មេងស្រី០១នាក់ឈ្មោះន ធ ណ ភេទស្រីអាយុ០៩ឆ្នាំជាសិស្ស រស់នៅចំនុចកើតហេតុខាងលើ កាលពីថ្ងៃទី២៨.០២.២០១៦ ១១:៥០ នាទី ។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print