អ្នកណាខ្លះទៅញាំការ នៅភូមិកោះតូច ឃុំ ពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ខណ:មានបុរសម្នាក់នៅទួលសង្កែ ទៅចូលរួម ក្រសួងសុខាភិបាលប្រកាសថាមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម , នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំ ពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ មានបុរស ជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរស ម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គការនេះមានផ្ទុកជំងឺកូវីដ-១៩។ រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឱ្យដឹកនាំមន្ត្រីចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្នុងនោះ

១-ឪពុក – ម្ដាយកូនក្រមុំ ដែលបន្ទាប់ពីថ្ងៃមង្គលការរួច បានត្រឡប់ទៅរាជធានីភ្នំពេញវិញ និងស្នាក់ នៅម្តុំក្រោយមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ ។
២-ឪពុក-ម្ដាយកូនកំលោះ បានត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងស្បែក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៣-កូនកំលោះកូនក្រមុំ និងអ្នកកំដរ បានត្រឡប់ទៅភ្នំពេញវិញ។

៤-អ្នករួមតុជាមួយផ្ទាល់៖ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិ វាលស្បូវ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋចំនួន០២នាក់ផ្សេងទៀត រស់នៅភូមិ ដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ។

៥-ចុងភៅ អ្នកលើកម្ហូប និងមេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវ ដល់អ្នកដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យ សុខភាព និងយកសំណាកនៅទីតាំងដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។ ចំពោះស្រុកស្រីសន្ធរ មកពិនិត្យសុខភាព យកសំណាក នៅមណ្ឌលសុខភាព ស្វាយខ្សាច់ ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ ភ្នំ ស្រុកស្រីសន្ធរ។ ដោយឡែកចំពោះបងប្អូនដែល មិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅវទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print