លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ គួរមានវិធានការបែបណា ទៅលើប្រធានអង្គភាពមន្ទីរទេសចរណ៍ខេត្តកែប បង្ហោះបំប៉ោងព័ត៌មានក្លែងក្លាយ មិនពិត ក្នុងផេកផ្លូវការ ករណីថា,ជនជាតិចិនកើតកូវីដ-១៩ រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ភ្នំពេញ ?

ចែករំលែក៖

ភ្នំពេញ, ដោយសារតែ(ផេក)របស់អង្គភាពមន្ទីរទេសចរណ៍ខេត្តកែប បង្ហោះព័ត៌មានមិនពិត គ្មានភាពទទួលខុសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយ មហាជនមានការយល់ច្រឡំ ជាមួយនឹងការជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិចិន ។ តែធាតុពិត ! ជនជាតិចិននោះ មិនបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅភ្នំពេញ ដូចផេកមន្ទីរទេសចរណ៍ផ្សព្វផ្សាយនោះឡើយ។

សូមបញ្ជាក់ថា, អង្គភាពមន្ទីរទេសចរណ៍ខេត្តកែប បានបង្ហោះលើ page ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា,”សូមប្រុងប្រយ័ត្នចំពោះបុគ្គលរូបនេះ គាត់វិជ្ជមានកូវីត ហើយបានគេចចេញពី មណ្ឌលចត្តាឡីស័ក(ភ្នំពេញ)”…..តែទីបំផុត! លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ បានប្រកាសច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់ថា ពុំមានជនជាតិចិនឈ្មោះ Qhou Daoqing រត់ចេញពីមណ្ឌលចត្តាឡីស័ក ដូចការចែកចាយតាមបណ្តាញសង្គមខាងលើឡើយ ដែលព័ត៌មាននេះជាព័ត៌មានមិនពិតទាល់តែសោះ។ អ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកព្នៅ។

ការបញ្ជាក់របស់លោកស្រី បានធ្វើឡើងបន្ទាប់ពីមាន Facebook មួយឈ្មោះ «មន្ទីរទេសចរណ៍ ខេត្តកែប» និងបណ្តាញសង្គមមួយចំនួនទៀត បានបង្ហោះអត្តសញ្ញាណបណ្ណ និងរូបថតជនជាតិចិនម្នាក់ឈ្មោះ Qhou Daoqing ដោយអះអាងថា ជនជាតិចិនរូបនេះបានឆ្លងកូវីដ១៩ ហើយបានរត់ចេញពីមណ្ឌលចត្តាឡីស័កភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវស្វែងរកជនដែលកាន់កាប់ និងបង្ហោះព័ត៌មានក្លែងក្លាយនេះ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយមកគេបានឃើញថា, ផេក អង្គភាពមន្ទីរទេសចរណ៍ខេត្តកែបបានលុបព័ត៌មានលុបចោល រួចក៏ធ្វើការកែតម្រូវដោយបញ្ជាក់បែបនេះថា” #មន្ទីរទេសចរណ៍ខេត្តកែប​
#សូមធ្វេីការកែតម្រូវព័ត៌មានពាក់ព័ន្ធបុរសជនជាតិចិន​ដូចខាងក្រោម
តាមព័ត៌មានផ្លូវការ​ បញ្ជាក់ថា​ បុរសជនជាតិចិនវិជ្ជមានកូវីត-19​ រូបនេះ​មិនបានរត់គេចពីមណ្ឌលចត្តាឡីស័ក្តនោះទេ​ ដោយក្រោយពេលចេញលទ្ធផលវិជ្ជមាន​មិនទាន់អាចទាក់ទងគាត់បាន
#តែមកល់ពេលនេះបាននាំយកមកមណ្ឌលចត្តាឡីស័ក្ត​ហេីយ។(ភ្នំពេញ) “.……!
សូមបញ្ជាក់ផងដែរថា, ទោះជាមានការកែតម្រូវក៏ដោយ ក៏អ្នកលេង facebook បានចូល Comment រិះគន់ធ្ងន់ៗ ទៅលើអង្គភាពមន្ទីរទេសចរណ៍ខេត្តកែប ចាត់ទុកថា, គ្មានភាពទទួលខុសត្រូវ បង្កឲ្យមានភាពវឹកវរក្នុងសង្គម , អង្គភាពទេសចរណ៍សោះ បែជាបញ្ចេញព័ត៌មានក្លែងក្លាយ ចង់ឱ្យអង្គភាពរបស់ខ្លួនមានព័ត៌មានលឿនទាន់ហេតុការណ៍ ជាងខាងអង្គភាពមន្ទីរព័ត៌មានខេត្តទៅវិញ, ?
ជុំវិញបញ្ហាទាំងអស់នេះ, មិនត្រូវបានចប់ត្រឹមការកែតម្រូវនោះឡើយ សាមីក្រសួងគួរតែមានវិធានការតាមផ្លូវច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាល ,ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍ ,ក្រសួងអប់រំ យុវជននិងកីឡា ,និងស្ថាប័នពាក់ព័ន្ធ, សមត្ថកិច្ច, អាជ្ញាធរ, បានយកចិត្តទុកដាក់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ពិសេសព្រឹត្តិការណ៍ ២០កុម្ភៈ ជាមួយនឹងការផ្សព្វផ្សាយពីវិធានការ ការពារ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសអនុវត្តតាមវិធានការរបស់សម្ដេចតេជោ ៣ការពារ ៣កុំ ។
ម្យ៉ាងវិញទៀត, យើងក៏បាននាំគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ចំពោះការបំប៉ោងរឿងជំងឺកូវីដ-១៩នេះ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ រង់ចាំមើលចំណាត់ការរបស់ក្រសួងទេសចរណ៍ តើត្រូវអនុវត្តបែបណាចំពោះអង្គភាពមន្ទីរទេសចរណ៍ខេត្តកែប ដែលបំប៉ោងព័ត៌មានរឿង covid-19នេះ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print