ភ្នំពេញ, មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, ទីតាំងពាក់ព័ន្ធកូវីដ១៩ គិត ត្រឹមម៉ោង១២ថ្ងៃត្រង់ ទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា , គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញព្រោះមានសុវត្ថិភាព ។
ទីតាំងដែលត្រូវបានដកចេញពីតារាងបញ្ជីហាមឃាត់ ដោយសារទីនោះមិនមនុស្សរស់នៅ ឬគ្មានអ្នកចេញចូលទៀតទេ ហើយអាជ្ញាធរបានចាក់សោទ្វារតែម្តង ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៦នាក់ ននិងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: ទាំងអស់។
សូមជម្រាបថា, គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ គឺមាន :
– អ្នកឆ្លងសរុប= ៧៦៦ នាក់
– អ្នកជាសះស្បើយ= ៤៧៧ នាក់
– អ្នកកំពុងព្យាបាល= ២៨៧ នាក់៕
ដោយ, សិលា