ភ្នំពេញ៖ មានរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CLMN 9899 មួយគ្រឿងបានឆ្លងចរន្តម៉ាសុីនឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលវេលាម៉ោង១៩:១០នាទីយប់ ថៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ ឈួ ប៊ុនរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា មុខរបរគ្រូពេទ្យ។
ចំពោះមូលហេតុឆេះនេះគឺឆ្លងចរន្តប្រព័ន្ធភ្លេីងដែលបណ្ដាលឲ្យខូចខាតសម្ភាររថយន្តផ្នែកខាងមុខជាច្រេីន តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឬឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
ក្នុងប្រតិបត្តិការបង្ការនិងពន្លត់អគ្គិភ័យឆាបឆេះរថយន្តនេះបានប្រើប្រាស់រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មេីនឹង៤ម៉ែត្រគូបនិងពន្លត់ចប់នៅវេលាម៉ោង១៩:៣០នាទីយប់៕

ដោយ៖ភារ៉ាដង្កោ