ឆ្លងចរន្តម៉ាសុីនឆេះរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពាក់ស្លាកលេខ​ កម្ពុជា​ CLMN 9899 មួយគ្រឿងនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ មានរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កម្ពុជា​ CLMN 9899 មួយគ្រឿងបានឆ្លងចរន្តម៉ាសុីនឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលវេលាម៉ោង១៩:១០នាទីយប់ ថៃទី២៧ ខែកុម្ភៈ​​ ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះសីហនុ​ ភូមិ៤​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ ម្ចាស់រថយន្តមានឈ្មោះ ឈួ​ ប៊ុនរិទ្ធ​ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ ជនជាតិខ្មែរ នៅសង្កាត់វាលវង់​ ខណ្ឌ៧មករា​ មុខរបរគ្រូពេទ្យ​។ 

    ចំពោះមូលហេតុឆេះនេះគឺឆ្លងចរន្តប្រព័ន្ធភ្លេីងដែលបណ្ដាលឲ្យខូចខាតសម្ភាររថយន្ត​ផ្នែកខាងមុខជាច្រេីន​ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស​ឬឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

 ក្នុងប្រតិបត្តិការ​បង្ការនិងពន្លត់អគ្គិភ័យឆាបឆេះរថយន្តនេះបានប្រើប្រាស់រថយន្តការិយា​ល័យ​បង្ការនិងពន្លត់អគ្គិភ័យ​ ២គ្រឿង​ ប្រើប្រាស់ទឹកអស់​១ឡាន​​ ស្មេីនឹង​៤ម៉ែត្រ​​​​គូបនិងពន្លត់ចប់នៅវេលាម៉ោង១៩:៣០នាទីយប់៕

...

ដោយ៖ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print