ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកភ្ជាប់នឹងដេីមអាកាស្យាបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចដីឡូត៍មួយកន្លែង ជិតភ្លើងស្តុបផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ភេទប្រុស អាយុប្រហែលជិត៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ខៀវ ស្លៀកខោខូវប៊យជេីងវែងពណ៌ខ្មៅ ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះពៅ មុខរបរជាងដែកបានឲ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺខណៈដែលគាត់ងេីបពីដេកដើម្បីដឹកសាំងមកដាក់ឲ្យប្រពន្ធលក់នៅជិតទីតាំងកន្លែងកេីតហេតុស្រាប់តែឃេីញមនុស្សមួយក្រុមមានគ្នា៤នាក់បានបេីករុឺម៉កសណ្តោងដឹកក្រៀកជនរងគ្រោះចូលទៅក្នុងដីឡូត៍ខាងលេី តែគាត់មិនបានចាប់អារម្មណ៍នោះទេ។
សាក្សីបន្តថា លុះព្រឹកឡេីងគាត់ក៏ទៅធ្វេីការ ពេលគាត់ទៅដល់កន្លែងធ្វេីការក៏ទូរស័ព្ទប្រាប់ប្រពន្ធគាត់ឲ្យដេីរទៅមេីល
កន្លែងដីឡូត៍នោះស្រាប់តែឃេីញបុរសម្នាក់ចងកភ្ជាប់និឹងដេីមអាកាស្យាស្លាប់បាត់ទៅហេីយទេីបរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
បេីតាមការសន្និដ្ឋានជំហានដំបូងជនរងគ្រោះអាចមានជនសង្ស័យសម្លាប់រួមក៏ដឹកមកចងកភ្ជាប់និឹងដេីមឈេីបំភ័ន្តភ្នែកសមត្ថកិច្ច៕
ដោយ៖សុខាសែនជ័យ