របួសធ្ងន់ម្នាក់ និងខូចខាតត្រាក់ទ័រមួយគ្រឿងករណីផ្ទុះគ្រាប់​មីនតោន​សសំណល់ពីសង្គ្រាម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅ​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​សំណល់​ពី​សង្គ្រាម បណ្ដាល​ឱ្យ​អ្នក​បើ​កបរគ្រឿងចក្រម្នាក់ អាយុ​២៥​ឆ្នាំ រង​របួស​ជា​ទម្ងន់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មនមន្ទីពេទ្យ និងគ្រឿងចក្រភ្ជួរដីមួយគ្រឿងរងការខូចខាតយ៉ាងដំណំដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថាជន​រង​គ្រោះ​ឈ្មោះ អុង សិលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​ត្រាក់ទ័រ​ភ្ភ្ជួរឈូសឆាយដីចម្ការរស់នៅ​ភូមិ​អា​នុ​ក ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្ត សៀមរាប បានរង​របួសធ្ងន់​ត្រូវបញ្ជូន​ទៅសង្គ្រោះ​នៅមណ្ឌល​សុខភាព​ត្រពាំង​តា​វ និង​បន្ត​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ។

លោក ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធ​ហត្ត​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ លោក​បាន​បញ្ជា​កងកម្លាំង​កងរាជអាវុធ​ហត្ថស្រុក​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យដល់កន្លែង​រក​ឃើញ​ថា គ្រាប់មីនដែលផ្ទុះនេះជា​គ្រាប់​មីនតោន​ដែល​សេសសល់ កាលពី​សម័យ សង្គ្រាម​កប់​នៅ​ក្នុង​ដី។ ខណៈ​នេះ​ត្រូវ​បាន​ត្រាក់ទ័រ​បើកបរ​ជាន់ បណ្តាល​ឱ្យ​ផ្ទុះ​រង​របរបួសអ្នកបើកបរម្នាក់​យ៉ាងធ្ងន់ធ្ងរ​ហើយត្រូវបាននាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក អន្លង់​វែងរួចហើយ ខណ:ត្រាក់ទ័រមួយគ្រឿងរងការខូចខាតយ៉ាងដំណំដែរនោះ៕

...

ដោយ៖ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print