ស្រ្តីវ័យជាង៣០ឆ្នាំម្នាក់ ស្រវឹងស្រាត្រូវក្រុមស្ទាវ៣នាក់លួងលោមទៅរំលោភតែមិនបានសំរេច

ចែករំលែក៖

ប៉ោយប៉ែតៈស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ផឹកស្រវឹងក្នុងហាងមួយកន្លែងត្រូវក្រុមស្ទាវលួងលោមទៅដល់កន្លែងស្ងាត់ចាប់រំលោភ តែមិនសំរេចគ្រាដែលស្ត្រីរួបនោះស្រែកឧ្យគេជួយ។ហេតុការណ៏នេះកើតឡើងកាលពីម៉ោង២និង២៨នាទីយប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥នៅចំណុចវាលស្មៅកាស៊ីណូផ្កាយ៥ឋិតក្នុងភូមិក្បាលស្ពាន១.សង្កាត់ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។តាមប្រភពពីសន្តិសុខកាស៊ីណូបានប្រាប់ថាស្រ្តីរងគ្រោះមានឈ្មោះសុខ លីនអាយុ៣៥ឆ្នាំនាងបំរើការនៅក្នុងហាងម្ហួបពិសេស១កន្លែង(យីហោ)ចំការស្វាយក្នុងភូមិកើតហេតុ។ប្រភពបន្តថាៈមុនពេលកើតហេតុពួកគាត់ឃើញស្រ្តីរងគ្រោះម្នាក់ឯងនិងឃើញក្រុមក្មេងស្ទាវមានគ្នា៣នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកឌ្រីមសង់១២៥ពណ៏ខ្មៅមិនស្គាល់សេរីពាក់ស្លាកលេខសៀមរាប1G.0856បានធ្វើសកម្មភាពទៅលើនាងរងគ្រោះ គ្រានោះនាងរងគ្រោះបានប្រតាយប្រតប់មិនព្រមដោយនាងរងគ្រោះបានរើបំរាស់របូតសំលៀកបំពាក់ ហើយពេលនោះនាងបានស្រែកឧ្យគេជួយ តែចៃដន្យបានលឺដល់ក្រុមសន្តិសុខកាស៊ីណូយាមនៅក្បែកន្លែងកើតហេតុក៏នាំគ្នាទៅជួយអន្តរាគមន៏ ។ប្រភពបញ្ជាក់ថាៈភ្លាមនោះដែរក្រុមក្មេងស្ទាវដែលចាប់បំរុងរំលោភនាងខាងលើបានមកប្រាប់ក្រុមសន្តិសុខយាមមុនដោយនិយាយថានាងរងគ្រោះស្រវឹងស្រាចេះតែស្រែកឧ្យគេជួយ.នេះជាលះរបស់ក្រុមក្មេងស្ទាវដើម្បីឧ្យរួចពីការចោទប្រកាន់។ប្រភពដដែលនិយាយថាៈក្រោយពីកើតហេតុក្រុមសន្តិសុខបានព្យាយាមទំនាក់ទំនងសមត្ថកិច្ចឧ្យជួយចាត់ការរឿងរ៉ាវពាក់ពន្ធក្រុមក្មេងស្ទាវ៣នាក់ដែលប៉ុនប៉ងរំលោភនាងរងគ្រោះដែរ តែភាគ្គីខាងស្រីរងគ្រោះសុំមិនឧ្យ បញ្ចប់ត្រឹមសន្តិសុខបានហើយមិនបានប្ដឹសមត្ថកិច្ចឡើយ ដោយមិនដឹងមូលហេតុអ្វីឬភាគ្គីខាងស្រីខ្លាច?។ចំណែក្រុមក្មេងស្ទាវ៣នាក់ក្នុងហេតុការណ៏នោះដែរបានជិះម៉ូតូរត់គេចខ្លួនបាត់។វណ្ណា

20150716-153538.jpg

20150716-153543.jpg

...

20150716-153546.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print