ខ្សែភ្លើងបំភ្លឺផ្លូវរបស់រោងចក្រកាត់ដេរដាច់ ឆ្លងចរន្តឆក់ក្របីប្រជាពលរដ្ឋងាប់អស់ពីរក្បាល

ចែករំលែក៖

​កំពង់ឆ្នាំង ៖ សត្វក្របីចំនួន២ក្បាលក្នុងចំណោមសត្វក្របីជាច្រើនក្បាលបានប្រកាច់ងាប់ភ្លាមៗនៅលើផ្លូវក្រួសក្រហម១ខ្សែ នៅពេលដែលសត្វក្របីទាំងនោះបានដើរក្នុងពេលភ្លៀងចំកន្លែងតំណរខ្សែភ្លើងដែលដាច់ត្រាំនៅក្នុងទឹក ។ ដែលហេតុការណ៍នេះបានកើតឡើងឡើងកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នៅឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
​ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កាលពីល្ងាចថ្ងៃទី១៦ កក្កដា បន្ទាប់ពីភ្លៀងហើយ សត្វក្របីរបស់ប្រជាពលរដ្ឋមួយហ្វូងបានឡើងមកដើម្បីទៅផ្ទះ ស្រាប់តែនៅពេលដល់ចំណុចកើតហេតុដែលជាកន្លែងទឹកដក់ដែលមានតំណរខែ្សភ្លើងនៅទីនោះ បណ្តាលអោយសត្វក្របី២ក្បាល ដែលដើរជិតខ្សែភ្លើងនោះបណ្តាលឆក់ប្រកាច់ងាប់តែម្តង ចំណែកឯហ្វូងក្របីផ្សេងទៀតបានផ្អើលចេញមកក្រៅរួចផុតពីឆក់ចរន្តអគ្គិសនីនេះ ។
​ប្រភពសមត្ថកិច្ចបានអោយដឹងថា ខ្សែភ្លើងនេះជាខ្សែភ្លើងរបស់រោងចក្រកាត់ដេរមួយ នៅក្នុងភូមិសាស្រ្តនេះ ដែលម្ចាស់រោងចក្របានត កប់ក្រោមដីដាក់កាត់ទទឹផ្លូវដើម្បីបំភ្លឺផ្លូវ ហើយតំណរនេះបានដាច់ជាញឹកញាប់មកហើយដែរ ម្ចាស់បានតែធ្វើមិនបានត្រឹមត្រូវទៅតាមបច្ចេកទេស ក៍បណ្តាលអោយករណីនេះកើតឡើងតែម្តង ។
​នៅពេលនេះភាគីម្ចាស់ក្របី និង ភាគីម្ចាស់ខ្សែភ្លើង សមត្ថកិច្ចនៅមិនទាន់បានហៅមកសាកសួរ និងធ្វើការដោះស្រាយទៅភាគីម្ចាស់ក្របីនោះទេ ។
​ប្រជាពលរដ្ឋបានលើកឡើងថា នេះឆក់សត្វក្របី តែបើឆក់មនុស្សវិញពិតជាវីវមិនខាននោះទេ ករណីបែបនេះនៅខេត្តកំពង់ឆ្នាំងកាលពីដើមខែមុនក៍មានករណីនេះកើតឡើងផងដែរ ដែលបណ្តាលអោយសត្វគោមួយក្បាលបានងាប់ដូចគ្នាដោយសារឆ្លងចរន្តអគ្គិសនីនេះ ។

20150716-153132.jpg

...

20150716-153137.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print