លោកស្រីឱ វណ្ណឌីន “បច្ចុប្បន្ននេះ​ កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗ នូវជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីឱ វណ្ណឌីន នៅរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, “បច្ចុប្បន្ននេះ​ កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗ​ ហេីយ​ វ៉ាក់សាំងកូវីដ-១៩​ តែមួយមុខ​ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩​ នោះឡេីយ”។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន សូមអរគុណនូវការលេីកឡេីងរបស់បណ្ឌិត​ ឆេង​ គឹមឡុង​ អនុប្រធានទីពីរនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្តីពីជម្រុញរាជរដ្ឋាភិបាល​ ពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩​។ ប៉ុន្តែសូមកុំភ្លេចថា​ បច្ចុប្បន្ននេះ​ កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនិមួយៗ​ ហេីយ​ វ៉ាក់សាំងកូវីដ-១៩​ តែមួយមុខ​ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩​ នោះឡេីយ។
លោកស្រីបានថ្លែងរំលឹក, ការវ៉ៃឈ្នះកូវីដ-១៩​ នៅពេលនេះ​ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។
អ្នកនាំពាក្យខាងលើបានបញ្ជាក់ទៀតថា, វិធានការរួមគ្នា​ មាន​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំង​កូវីដ-១៩​ =​ បង្កេីតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល​ ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកេីតមានឡេីងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩​ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង​ និងកាត់បន្ថយបានជាអតិប្បរិមានូវការកេីតជំងឺនេះក្នុងសហគមន៍ផង។
លោកស្រីបានលើកឡើងទៀតថា, ដូច្នេះ​ ការចាក់វ៉ាក់សាំង​ ក៏កំពុងតែធ្វេី​ជាបន្តបន្ទាប់​ ( អាស្រ័យលេីចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន)​ គួបគ្នាជាមួយនិងការអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដេីម្បីឆ្លេីយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នេះ។
សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលេី​ ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ​ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន)​ ក៏មិនត្រូវរងចាំតែវ៉ាក់សាំង​ ហេីយភ្លេចខ្លួន​ ឫមិនបានអនុវត្តន៍វិធានការការពារខ្លួន​ ៣ការពារ​ និង​ ៣កុំ​ នោះឡេីយ។ មានតែ​ ៣ការពារ​ និង​ ៣កុំ​ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩​ ហេីយដល់វេនចាក់វ៉ាក់សាំង​ សូមស្ម័គ្រចិត្តទីចាក់​ ដេីម្បីសុខភាពផ្ទាល់ខ្លួន​ សុខភាពក្រុមគ្រួសារ​ខ្លួន​ និងសុខភាពសហគមន៍របស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា , នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានបានឲ្យដឹងថា , កម្ពុជារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៣៩ នាក់ និងមិនមានអ្នកជាសះស្បើយឡើយ នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print