បុរស២នាក់ទើបចេញពីផឹកស៊ីុជិះម៉ូតូទៅបុកខឿនសួនច្បារបណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ ជិះម៉ូតូមួយគ្រឿងទើបតែចេញមកពីកន្លែងផឹកស៊ីុហើយស្រវឹងជ្រោកជ្រាំ ទៅបុកខឿនសួនច្បារក្រោមស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់ កាល់ពីវេលាម៉ោង១ និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ តាមផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីកន្លែងការហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ប្រើប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BV-3945 ធ្វើដំណើរតាមបណ្ដោយផ្លួវព្រះមុនីវង្ស ក្នុងទិសដៅលិចមកកើត ក្នុងល្បឿនយ៉ាងលឿនហើយមានសភាពស្រវឹងស្រាជ្រោកជ្រាំខណៈជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកខឿនសួនច្បារនៅក្រោមស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់ ចំណែកម៉ូតូរងកាខូចខាតតិចតួច។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹក យកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូជនរងគ្រោះត្រូវបងប្អូនមកយកជិះទៅតាមក្រោយ៕

image

image

image

image

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print