ភ្នំពេញ ៖ យុវជនជាកងកម្លាំង ពាក់ស័ក្ដិ៥មួយរូប ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ ខ្លួនភ្លាមៗ ខណៈមានជម្លោះសំឡុតគំរាម កំហែងស្រីស្នេហ៍ បង្កឱ្យមានភ្ញាក់ផ្អើល តាមផ្លូវសាធារណៈ កាលពីរសៀលថ្ងៃ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវ កាត់ជ្រុងសាលាសាលាសន្ធរម៉ុក ឋិតក្នុង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យុវជនជាសមត្ថកិច្ច និងពាក់ស័ក្ដិ៥ ផងនោះមានឈ្មោះ សៅ ពន្លឺ ត្រូវបាន សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខណ្ឌ ទួលគោកឃាត់ខ្លួន និងបញ្ជូនទៅបញ្ជា ការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី និងបញ្ចៀសនូវអំពើ ហិង្សាបង្កឡើងដោយយុវជនរូបនេះទៅ លើស្រីស្នេហ៍កំណាន់ចិត្ដ គ្រាកំពុងពុះ កញ្ជ្រោលខឹងក្ដៅស្លឹកត្រចៀក១៨០ អង្សានោះ ។
លោក ម៉ាំង សុខលុច្ស នាយការិយា ល័យប្រឆាំងបទល្មើសព្រហ្មបានឱ្យដឹងថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនសង្ស័យ នោះពិតប្រាកដមែន ប៉ុន្ដែដោយសំអាង ថា គាត់មិនទាន់បានប្រព្រឹត្ដបទល្មើស ទៅលើដៃគូរបស់ខ្លួន និងមានការធានា ពីសាមីអង្គភាពផងនោះ លោកក៏អនុញ្ញាត ឱ្យត្រឡប់ទៅកាន់អង្គភាពវិញ ។
បើទោះជាមានការលើកឡើងបែប នេះក៏ដោយ ក្នុងហេតុការណ៍បង្កជម្លោះ ជាមួយស្រីស្នេហ៍ យុវជនពាក់ស័ក្ដិ៥ ចិត្ដដូចភ្លើងរូបនេះ ត្រូវបានគេសង្ស័យ ថា មានសេពថ្នាំញៀន ទើបភ្លេចភ្លាំង ក្រេវក្រោធ បង្កើតជាជម្លោះតាម ទីសាធារណៈជាមួយនិងស្រីស្នេហ៍ ដោយ ភ្លេចគិតពីឋានៈតួនាទី បុណ្យស័ក្ដិរហូត ដល់សមត្ថកិច្ចឃាត់ខ្លួន ក្នុងទង្វើជាក់ ស្ដែងគំរាមសំឡុតស្រីស្នេហ៍នោះ ។
ប្រភពគួរឱ្យទុកចិត្ដបានបង្ហើបឱ្យដឹង ថា យុវជនជាកងកម្លាំង ពាក់ស័ក្ដិ៥ សៅ ពន្លឺ ពិតជាញៀនថ្នាំ ព្រោះការធ្វើ តេស្ដទឹកនោម បញ្ជាក់ថា សៅ ពន្លឺ ប្រើ ប្រាស់ថ្នាំញៀន ។
នគរដ្រេហ្គន 9នកដនេឹស។ចៀមប មិន អាចទាក់ទងសុំការបំភ្លឺទៅលើសាមីខ្លួនយុវជន សៅ ពន្លឺបាន ទេ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ដោយគ្មានលេខ ទូរស័ព្ទ ។ ប៉ុន្ដែមានសមត្ថកិច្ចមួយចំនួន និយាយថា យុវជនស័ក្ដិ៥ សៅ ពន្លឺ មិន សូវមានវត្ថមានចូលធ្វើការទេសម្រាប់អង្គភាព និងអាចឈានដល់ការបែកថ្នាំ ប្រសិនបើមិនមានវិធានការទប់ស្កាត់ បានទាន់ពេលវេលា ៕ សុខខេមរា







