ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦អគ្គិភ័យមួយបានឆាបឆេះផ្ទះលេខ១៥៧A ផ្លូវលេខ២១៥ ក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះជួលខាងលើនេះមានឈ្មោះ ស៊ូ ចាន់វលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំមុខរបរបើកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកម្ចាស់ផ្ទះឈ្មោះណៃ តូម៉ា ភេទប្រុស អាយុ៣២ឆ្នាំមានមុខរបរជាមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតនោះបានប្រាប់ឱ្យដឹងថា គាត់ឃើញម្ចាស់ផ្ទះចាក់សោរហើយចេញទៅបាត់លុះកន្លះម៉ោងក្រោយគាត់ឃើញផ្សេងហុយចេញពីក្នុងផ្ទះទើបបង្កការភ្ងាក់ផ្អើលដល់សមត្ថកិច្ចនឹងអ្នករស់នៅជិតខាងអោយនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់តែមិនរលត់ទើបសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គីភ័យខណ្ឌទួលគោកអោយមកជួយបាញ់ពន្លត់ទើបរលត់។ មូលហេតុបណ្តាលមកពី ទុស្សេខ្សែភ្លើង។
បច្ចុប្បន្នអគ្គិភ័យបានរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តអគ្គិភ័យចំនួន១មួយឡាន និងបំពងពន្លត់អគ្គិភ័យចំនួនប្រហែលជាង១០បំពង៕
ដោយ៖ ស រស្មី