ខេត្តព្រះវិហារ ៖ តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋ ស្រុកជ័យសែន បានរាយការណ៍ថា ជារៀងរាល់យប់មានរថយន្តប្រភេទសាំយ៉ុងឆ្នៃ ចេញចូលនៅចំណុច ភូមិធ្មា ឃុំធ្មា ភូមិច្រាច់ ភូមិចំរើន ដែលជាតំបន់ស្តុកជញ្ជូនឈេី រួចបេីកចេញទៅផ្លូវជាតិលេខ៣៤ កាត់មុខស្នាក់ការក្រោមក្រសែភ្នែកសមត្ថកិច្ចច្រេីនស្ថាប័នដូចជា អាវុធហត្ថស្រុកជ័យសែន ជាស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន នឹងស្នាក់ការសមត្ថកិច្ចរាប់សិបកន្លែងទៀតនៅក្នុងស្រុករវៀង ពិសេសបារ៉ាស់នគរបាលខេត្ត និងបារ៉ាសអាវុធហត្ដខេត្ត ត្រង់ថាបង្ក្រាបឫមិនបង្ក្រាប ទុកជាឆ្នាំងបាយជាសិទ្ធិរបស់គាត់? ប៉ុន្តែដរាបណាអាជ្ញាធរសមត្ថកិច្ចនៅតែធូររលុង គ្មានឆន្ទៈបង្ក្រាប គ្រប់គ្រងតាមបែប «កន្ទេលធំ បន្លំដេក» ងាយនឹងកេីតមានបទល្មេីសបំផុត ។
តាមប្រភពព័ត៌មានឲ្យដឹងថា ការដឹកជញ្ជូន
ឈេីគ្រប់គ្រងដោយមេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ឋី ហៅ ធី ពុករលួយ បានរកសុីដឹកឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ មិនថាខែប្រាំងឬខែវស្សាទេ តាមរយៈកេណ្ឌបំផុសបំផុលដល់ ប្រជាជននៅតំបន់នោះចូលទៅកាប់ឈើនៅក្នុងព្រៃការពារ ព្រៃឡង់ ដើម្បីយកមកលក់អោយខ្លួន ។ ហើយប្រេីរថយន្តឆ្នៃចំនួន៤គ្រឿងដឹក ឈេីចេញពីស្រុកជ័យសែន កាត់តាមស្រុករវៀង ចូលទៅលក់អោយដេប៉ូចែអូននៅកំពង់ធំ ។ អ្វីដែលចម្លែកនោះ សមត្ថកិច្ចជាច្រើនស្ថាបន័បានត្រឹមឈររាប់ក្បាលឡានចែកផលប្រយោជន៍គ្នាជាមួយ មេឈ្មួញឈ្មោះព្រុំ វុទ្ឋី ហៅធីពុករលួយតែប៉ុណ្ណោះ ។
កន្លងមកក្រុមអ្នកសារព័ត៌មានតែងចុះផ្សាយពី បុគ្គលព្រុំ វុទ្ធីនេះ តែជារឿយៗ មេឈ្មួញឈ្មោះ ព្រុំ វុទ្ខី ហៅធីពុករលួយតែងតែអួតក្អេងក្អាងថា ការសែតទូរទស្សន៍ ចង់ផ្សាយអីផ្សាយទៅអញនៅតែដឹកឈើ អាណាធើអីអញ ។
ដោយសារតែចរិតអួតក្អេងក្អាងនេះហេីយ ទេីបប្រជាពលរដ្ឋនៅក្នុងស្រុកជយ័សែន បានធ្វើសំណូមពរទៅ លោកនាយឧត្តមសេនិយ៍ សៅ សុខា ប្រធានគណៈកម្មាធិការគ្រប់គ្រងទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិជួយមានវិធានការចំពោះមេឈ្មួញដុះស្លែក្អេងក្អាងម្នាក់នេះផង ព្រោះប្រហែលថ្នាក់ខេត្តមិនមានសមត្ថភាពអាចបង្ក្រាបរថយន្តដឹកឈើមេឈ្មួញម្នាក់នេះបានទេ ។
ពាក់ព័ន្ធនិងសកម្មភាពល្មើសច្បាប់របស់មេឈ្មួញឈើដុះស្លែ ឈ្មោះ ព្រុំ វុទ្ធី ហៅធីពុករលួយ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើ ឆែបនិងជ័យសែន ភ្នាក់ងារយើងមិនអាចសុំការបកស្រាយបានទេដោយតេទូរស័ព្ទចូលហើយលោកមិនចុចទទួល ។
ចំណែកលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើ ជ័យសែន លោកបានប្រាប់ថា លោកមិនដែលឱ្យឈ្មោះនេះដឹកទេហើយលោកតែងដាក់បារ៉ាស់ជាប់រហូត តែប្រហែលឈ្មោះនេះលួចដឹក ចំពោះការប្រមូលទិញឈើឈ្មោះនេះប្រមូលទិញក្នុងដែន,។
ពាក់ព័ន្ធករណីនេះ មន្ត្រីមានឆន្ទះអនុវត្តច្បាប់មួយបានលើកជាគំនិតក្នុងការបង្ក្រាប ក៏ដូចជាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ពួកគាត់ សូមចូលរួមការពារធនធានធម្មជាតិ ប្រើវិធានការបង្ក្រាប ងាយបំផុត គឺស្រាវជ្រាវអ្នកប្រមូលទិញ ឈានដល់ការចាប់ ខ្លួន ឬបិទច្រក គឺប្រសិទ្ធភាពស្របតាមយន្ត ការចង់បានពីថ្នាក់លើ ប៉ុន្តែបើមន្ត្រីគ្រាប់ល្ពៅ «កន្ទេលធំបន្លំដេក» នោះ បទល្មើសនេះ នឹងរាលដាល។
បើពិតដូចប្រភពខាងលើនេះទម្លាយអោយដឹងមែន ដូច្នេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ , លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប, លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន គួរពិនិត្យឡើងវិញ ជា ពិសេសលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ គួរចាត់វិធានការបន្ទាន់ ជៀសវៀងរងការចោទប្រកាន់ថាឃុបឃិតគ្នាបង្កើតអោយមានបទល្មើសក្នុងដែនសមត្ថកិច្ចគ្រប់ គ្រងរបស់ខ្លួន បែបលក្ខណៈ «កន្ទេលធំ បន្លំដេក» ៕វណ្ណៈ
https://youtu.be/1MlK74ssi18