មហាជនសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាប​ឈ្មួញឈេីដុះស្លែ ឈ្មោះ ព្រុំ វុទ្ឋី ហៅធី ពុករលួយ នៅព្រះវិហារផង ក្រែងនៅសល់ព្រៃឈើខ្លះឱ្យកូនខ្មែរជំនាន់ក្រោយមើល (មានវីដេអូ)

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ​ ៖​ តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋ ស្រុកជ័យសែន បានរាយការណ៍​ថា​ ជារៀងរាល់យប់មានរថ​យន្ត​ប្រភេទសាំយ៉ុងឆ្នៃ​ ចេញចូលនៅចំណុច ​ភូមិធ្មា ឃុំធ្មា ភូមិច្រាច់ ភូមិចំរើន ដែលជាតំបន់ស្តុកជញ្ជូនឈេី​ រួចបេីក​ចេញទៅផ្លូវជាតិលេខ៣៤​ កាត់មុខស្នាក់ការក្រោម​ក្រសែភ្នែកសមត្ថកិច្ចច្រេីន​ស្ថាប័ន​ដូចជា​ អាវុធហត្ថស្រុកជ័យសែន ជាស្នាក់ការសង្កាត់រដ្ឋបាល​ព្រៃឈើជយ័សែន នឹងស្នាក់ការសមត្ថកិច្ចរាប់សិបកន្លែងទៀតនៅក្នុងស្រុករវៀង​ ពិសេសបារ៉ាស់នគរបាលខេត្ត​ និងបារ៉ាសអាវុធហត្ដខេត្ត​ ត្រង់ថា​បង្ក្រាប​ឫមិន​បង្ក្រាប​ ទុកជាឆ្នាំងបាយ​ជាសិទ្ធិរបស់គាត់? ប៉ុន្តែ​​ដរាបណា​អាជ្ញាធរ​សមត្ថកិច្ច​នៅតែធូរ​រលុង​ គ្មាន​ឆន្ទៈ​បង្ក្រាប​ គ្រប់គ្រងតាមបែប «កន្ទេលធំ បន្លំដេក»​ ងាយនឹងកេីតមានបទ​ល្មេីស​បំផុត​ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ការដឹកជញ្ជូន
ឈេីគ្រប់គ្រងដោយមេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ឋី ហៅ ធី ពុករលួយ បានរកសុីដឹកឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ មិនថាខែប្រាំងឬខែវស្សាទេ​ តាមរយៈកេណ្ឌបំផុសបំផុលដល់​ ប្រជាជននៅតំបន់នោះចូលទៅកាប់ឈើនៅក្នុងព្រៃការពារ ព្រៃឡង់​ ដើម្បីយក​មកលក់អោយខ្លួន​ ។ ហើយប្រេីរថយន្តឆ្នៃចំនួន៤គ្រឿងដឹក​ ឈេីចេញពីស្រុកជ័យសែន កាត់តាមស្រុករវៀង ចូលទៅលក់អោយដេប៉ូចែអូននៅកំពង់ធំ ។ អ្វីដែលចម្លែកនោះ សមត្ថកិច្ចជាច្រើនស្ថាបន័បានត្រឹមឈររាប់ក្បាលឡានចែកផលប្រយោជន៍គ្នាជាមួយ មេឈ្មួញឈ្មោះព្រុំ វុទ្ឋី ហៅធីពុករលួយតែប៉ុណ្ណោះ​ ។

កន្លងមក​ក្រុម​អ្នក​សារព័ត៌មាន​តែងចុះផ្សាយពី​ បុគ្គលព្រុំ​ វុទ្ធី​នេះ​ តែជារឿយៗ​ មេឈ្មួញឈ្មោះ ព្រុំ វុទ្ខី ហៅធីពុករលួយតែងតែអួតក្អេងក្អាងថា ការសែតទូរទស្សន៍ ចង់ផ្សាយអីផ្សាយទៅអញនៅតែ​ដឹកឈើ អាណាធើអីអញ​ ។

ដោយសារតែចរិតអួតក្អេងក្អាងនេះហេីយ​ ទេីបប្រជាពលរដ្ឋនៅក្នុងស្រុកជយ័សែន បានធ្វើសំណូមពរទៅ លោកនាយឧត្តមសេនិយ៍ សៅ សុខា​ ប្រធានគណៈកម្មាធិការគ្រប់គ្រងទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិជួយមានវិធានការចំពោះមេឈ្មួញដុះស្លែក្អេងក្អាងម្នាក់នេះផង ព្រោះប្រហែលថ្នាក់ខេត្តមិនមានសមត្ថភាពអាចបង្ក្រាបរថយន្តដឹកឈើមេឈ្មួញម្នាក់នេះបានទេ​ ។

ពាក់ព័ន្ធនិងសកម្មភាពល្មើសច្បាប់របស់មេឈ្មួញឈើដុះស្លែ ឈ្មោះ ព្រុំ វុទ្ធី ហៅធីពុករលួយ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើ ឆែបនិងជ័យសែន ភ្នាក់ងារយើងមិនអាចសុំការបកស្រាយបានទេដោយតេទូរស័ព្ទចូលហើយលោកមិនចុចទទួល ។
ចំណែកលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើ ជ័យសែន លោកបានប្រាប់ថា លោកមិនដែលឱ្យឈ្មោះនេះដឹកទេហើយលោកតែងដាក់បារ៉ាស់ជាប់រហូត តែប្រហែលឈ្មោះនេះលួចដឹក ចំពោះការប្រមូលទិញឈើឈ្មោះនេះប្រមូលទិញក្នុងដែន,។

ពាក់ព័ន្ធករណីនេះ មន្ត្រីមានឆន្ទះអនុវត្តច្បាប់មួយបានលើកជាគំនិតក្នុងការបង្ក្រាប ក៏ដូចជាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ពួកគាត់ សូមចូលរួមការពារធនធានធម្មជាតិ ប្រើវិធានការបង្ក្រាប ងាយបំផុត គឺស្រាវជ្រាវអ្នកប្រមូលទិញ ឈានដល់ការចាប់ ខ្លួន ឬបិទច្រក គឺប្រសិទ្ធភាពស្របតាមយន្ត ការចង់បានពីថ្នាក់លើ ប៉ុន្តែបើមន្ត្រីគ្រាប់ល្ពៅ «កន្ទេលធំបន្លំដេក» នោះ បទល្មើសនេះ នឹងរាលដាល។

បើពិតដូចប្រភពខាងលើនេះទម្លាយអោយដឹងមែន ដូច្នេះ លោក​ នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ​ ,​ លោក​ សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប​,​ លោក​ រី​ ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន គួរពិនិត្យឡើងវិញ ជា ពិសេសលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ គួរចាត់វិធានការបន្ទាន់ ជៀសវៀងរងការចោទប្រកាន់ថាឃុបឃិតគ្នាបង្កើតអោយមានបទល្មើស​ក្នុងដែនសមត្ថកិច្ចគ្រប់ គ្រងរបស់ខ្លួន បែបលក្ខណៈ «កន្ទេលធំ បន្លំដេក» ៕វណ្ណៈ

...

https://youtu.be/1MlK74ssi18

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print