ការចាប់ឆ្នោត Europa League វគ្គ១៦ក្រុមចុងក្រោយគឺ Manchester United ប៉ះ AC Milan

ចែករំលែក៖

ការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League បានបង្កើតនូវការប្រកួតដ៏រំភើបរវាងក្រុម Manchester United ប៉ះក្រុម AC Milan ដែលនឹងឃើញកីឡាករ Zlatan Ibrahimovicវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ជាលើកដំបូងចាប់តាំងពីចាកចេញកាលពីឆ្នាំ២០១៨ ។

ការប្រកួតជើងទី១នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា និងជើងទី២ប្រកួតនៅថ្ងៃទី១៨ ខែមីនា។

ការប្រកួតផ្តាច់ព្រ័ត្រ Europa League នឹងត្រូវប្រកួតនៅថ្ងៃទី២៦ ខែឧសភា នៅកីឡដ្ឋាន Gdansk ក្នុងប្រទេសប៉ូឡូញ។

គូប៉ះគ្នានៅ Europa-League វគ្គ១៦ក្រុមចុងក្រោយ៖

Ajax ប៉ះ Young Boys

Dynamo Kyiv ប៉ះ Villarreal

Roma ប៉ះ Shakhtar Donetsk

Olympiacos ប៉ះ Arsenal

Dinamo Zagreb ប៉ះ Tottenham Hotspur

Manchester United ប៉ះ AC Milan

Slavia Prague ប៉ះ Rangers

Granada ប៉ះ Molde ៕ដោយ៖ ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print