ហ្វីលីពីន និងអាមេរិក មានកិច្ចព្រមព្រៀងអនុញ្ញាតឲ្យនាវាចម្បាំង អាមេរិកចូលចតនៅក្នុងទឹកដីហ្វុីលីពីន ដោយហៅថាកិច្ចព្រមព្រៀង( WFA)។
កន្លងមកអាមេរិកបានប្រកាសថា អាមេរិកមិនមានបំណងរក្សាកម្លាំងទាហានយូរអង្វែងនៅក្នុងទឹកដីហ្វុីលីពីនឡើយ ដោយគ្រាន់តែបង្កើតបណ្តាញយោធាជំនួយពីខាងក្រោយប៉ុណ្ណោះ។ ការបង្កើតទីតាំងយោធានោះនឹងធ្វើឲ្យហ្វុីលីពីនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ។
ប្រធានាធិបតី Duterte បានបញ្ជាក់ថា «យើងនឹងអនុម័តគោលនយោបាយការបរទេស ដោយក្នុងនោះខ្ញុំសូមធានាជាមួយភាគីចិនថានឹងមិនអនុញ្ញាតឲ្យមានអាវុធបរមាណូរក្សាទុកក្នុងទឹកដីហ្វុីលីពីនឡើយ»។
ប្រធានាធិបតីហ្វុីលីពីនបន្តទៀថា «ខ្ញុំមិនអនុញ្ញាតឲ្យរឿងនោះកើតឡើងឡើយ មិនមែនដើម្បីចិននោះឡើយគឺជាការហាមប្រាមដែលបានចែងក្នុងរដ្ឋធម្មនុញ្ញហ្វុីលីពីន មិនឲ្យមានវត្តមានអាវុធបរមាណូ ក្នុងទឹកដីនេះឡើយ»។ លោកបន្តទៀតថា សង្គ្រាមនឹងផ្ទុះឡើងនៅសមុទ្រចិនខាងត្បូងប្រសិនបើអំពើហិង្សាកើតឡើងជាប់ពាក់ព័ន្ធនឹងអាមេរិកនោះ។
លោក Duterte បានបញ្ជាក់ថា ប្រទេសដំបូងគេដែលរងការវាយប្រហារគឺហ្វុីលីពីន ដោយសារតែមានីតាំងយោធាអាមេរិកនៅទីនេះ ។ អាវុធរបស់អាមេរិកជាច្រើនបានរក្សាទុកនៅលើទឹកដីហ្វុីលីពីន ដោយមានឃ្លាំងអាវុធជាច្រើនរបស់អាមេរិក។ លោកបន្តទៀតថា ប្រសិនបើរកឃើញមានគ្រាប់បែកបរមាណូរបស់អាមេរិក រក្សាទុកនៅលើទឹកដីរបស់លោក រាល់ទំនាក់ទំនងនឹងត្រូវបញ្ជប់ ៕
រូបភាព៖ Presidential Communications