វីវរហើយ ! មន្ត្រីក្រោមឱវាទនិងពលរដ្ឋ ប្តឹងអធិការស្រុកកោះធំទៅសម្តេចក្រឡាហោម ស ខេង ពាក់ព័ន្ធរឿងអាស្រូវជាច្រើន

ចែករំលែក៖

ខេត្តកណ្តាល៖ លោកវរសេនីយ៌ឯក ស៉ីម ឃាង អធិការនគរបាលស្រុកកោះធំ ត្រូវបានមន្ត្រីនគរបាលស្រុកកោះធំ និងប្រជាពលរដ្ឋរស់នៅទូរទាំងស្រុកកោះធំ សុំមិនបញ្ចេញឈ្មោះប្តឹងទៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគ្រប់ជាន់ថ្នាក់មានដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឱ្យជួយ ពិនិត្យមើលការងារដឹកនាំរបស់លោកអធិការស្រុកកោះធំ រួមនឹងបក្សពួកគូកនជាច្រើននាក់ទៀត និងជាពិសេសសម្បូររឿងអាស្រូវ ។

នេះបើយោងតាមពាក្យបណ្តឹងដែលអង្គភាពយើងទើបទទួលបាន នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ។

ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់មន្ត្រីនគរបាលស្រុកកោះធំ និងប្រជាពលរដ្ឋនៅស្រុកកោះធំ បានដាក់ពាក្យបណ្តឹងប្តឹងលោកអធិការស្រុកកោះធំ ទៅសម្តេចក្រឡាហោម ស ខេង និងលោកស្នងការខេត្តកណ្តាល ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print