អតីតគ្រូបង្វឹកក្រុម West Ham និង Newcastle លោក Roeder បានទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំ

ចែករំលែក៖

សម្ព័ន្ធសមាគមអ្នកចាត់ការទូទៅ (LMA) បានចេញសេចក្តីថ្លែងការណ៍មួយថាអតីតគ្រូបង្វឹកក្រុម West Ham United និង Newcastle United លោកRoeder បានទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំដោយសារមានជំងឺមហារីករុំារ៉ៃនេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

លោក Roeder ធ្លាប់ជាកីឡាករលេងឱ្យក្រុម Leyton Orient, Queens Park Rangers និង Newcastle ក្នុងចំណោមក្លិបផ្សេងទៀតមុនពេលព្យួរស្បែកជើងរបស់គាត់ក្នុងឆ្នាំ១៩៩៣។ គាត់បានបន្តធ្វើជាគ្រូបង្វឹកដឹកនាំក្រុមGillingham, Watford និង Norwich City ផងដែរ។ គាត់ក៏ធ្លាប់បម្រើការជាគ្រូបង្វឹក សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរ។

ប្រធានសមាគម LMA លោក Howard Wilkinson បាននិយាយថា បាល់ទាត់បានបាត់បង់អ្នកបំរើដ៏អស្ចារ្យម្នាក់នៅថ្ងៃនេះ ហើយការចូលរួមរំលែកទុក្ខដ៏ស្មោះត្រង់របស់យើងទៅកាន់គ្រួសារ និងមិត្តភក្តិរបស់ Roeder  ។លោក Roeder គឺជាសុភាពបុរសដែលចេះអត់ធ្មត់ ហើយបានបង្ហាញពីការលះបង់អស់មួយជីវិតចំពោះការប្រកួតបាល់ទាត់”

នាយកប្រតិបត្តិរបស់ LMA លោក Richard Bevan បានសាទរចំពោះការចូលរួមចំណែករបស់លោក Roeder ចំពោះការប្រកួតបាល់ទាត់លោក Bevan បាននិយាយថា បន្ទាប់ពីចូលនិវត្តន៍ក្នុងនាមជាកីឡាករម្នាក់គាត់បានក្លាយជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដែលគួរឱ្យគោរពបំផុតរបស់ប្រទេសដោយធ្វើការនៅគ្រប់កម្រិតនៃការប្រកួតអាជីពបាល់ទាត់ ហើយដើរតួជាទីប្រឹក្សាដែលអាចទុកចិត្តបានចំពោះគ្រូបង្វឹក និងកីឡាករជាច្រើន

លោក Richard Bevan បន្តថា “នៅគ្រប់ក្លិបទាំងអស់គាត់បានជ្រើសរើសការអភិវឌ្ឍទេពកោសល្យថ្មីនិងផ្តល់ឱកាសដល់កីឡាករវ័យក្មេងក្នុងការបង្ហាញខ្លួនពួកយើងលែងបានឃើញមុខគាត់ទៀតហើយសមាជិកទាំងអស់របស់ LMA បានចាត់ទុកគាត់ជាមិត្តរួមការងារដ៏ស្មោះត្រង់ និងប៉ិនប្រសព្វ” ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print