ភ្នំពេញ : ជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងសណ្ឋាគារ ហាយលៀងមីងជូ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ តាមផ្លូវលេខ៥៦កែងផ្លូវលេខ២៧៨ ជាន់ទី១០ ក្នុងសង្កាត់បឹងកឹងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើមានអាយុប្រហែលជាង៥០ឆ្នាំ ជាជនជាតិអាមេរិកាំង ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុជនរងគ្រោះខាងលើបានដេកនៅក្នុង
សណ្ឋាគារ ហាយលៀងមីងជូ ដែលគាត់បានជួលស្នាក់នៅ។ លុះដល់ព្រឹកឡើងរហូតមកដល់ពេលល្ងាច ដោយឃើញជនរងគ្រោះដេកយូរពេកមិនឃើញងើបចុះមកក្រោមដូចរាល់ដង ម្ចាស់សណ្ឋាគារ ហាយលៀងមីងជូ ក៏បានដើរទៅគោះទ្វារដាស់តែមិនងើបសោះក៏មានការសង្ស័យទើបយកសោមកចាក់ឃើញជនរងគ្រោះដេកស្លាប់ទៅហើយ ពេលនោះម្ចាស់ សណ្ឋាគារ ហាយលៀងមីងជូបានរត់ទៅប្រាប់សន្តិសុខហើយក៏ទៅប្រាប់សមត្ថកិច្ចមូលដ្នានផងដែរ។
បើតាមនគរបាលបានបញ្ជាក់ថាពិតជាមានបុរសជនជាតិបរទេសបានស្លាប់មែនទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋានរាជធានីភ្នំពេញ។ តាមសន្និដ្ឋានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ(ជំងឺដាច់សរសៃឈាម)។
សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត៕
ដោយ ជីណា