សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះដំណើរមកដល់នៃវ៉ាក់សាំង Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា តាមរយៈយន្តការ COVAX

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះដំណើរមកដល់នៃវ៉ាក់សាំង Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា តាមរយៈយន្តការ COVAX ក្រោមកិច្ចសហការគាំទ្រពីសំណាក់អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ ការទទួលបានវ៉ាក់សាំងបន្ថែមជាបន្តបន្ទាប់នេះ សរបញ្ជាក់ពីការផ្តល់នូវជំនឿចិត្តពីសហគមន៏អន្តរជាតិមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជូនដោយស្មើរភាពដល់ពលរដ្ឋខ្លួន និងក៏ជាការឆ្លុះបញ្ចាំងពីដំណើរឈានទៅរកភាពជោគជ័យមួយជំហានទៀតរបស់កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះជាកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពវៃឆ្លាត និងទំនួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការចចារដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។

ទោះជាយ៉ាងណាក្តី សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងស្មារតីភ្ញាក់រឭកខ្ពស់បំផុត ជាពិសេសការអនុវត្ត #៣កុំ និង #៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print