រំដោះបាននិស្សិតស្រីជិត៣០០នាក់ពីខ្មាន់កាំភ្លើងនៅនីហ្សេរីយ៉ា

ចែករំលែក៖

និស្សិតទាំង២៧៩នាក់ក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវខ្មាន់កាំភ្លើងវាយប្រហារចាប់ខ្លួននៅក្នុងរដ្ឋ Zamfama ភាគខាងលិចប្រទេសនេះ កាលពីសប្តាហ៍កន្លងមក ពេលនេះត្រូវបានកម្លាំងទាហាន រំដោះចេញបានដោយសុវត្ថិភាព។ ពេលនេះក្រុមនិស្សិតស្រីទាំងអស់ស្នាក់នៅអគាររដ្ឋក្នុងតំបន់ជាបណ្តោះអាសន្ន។
អភិបាលរដ្ឋ Zamfara លោក Matawalle បានប្រកាសនៅលើបណ្តាញសង្គម Twitterថា «ខ្ញុំពិតជារីករាយយ៉ាងខ្លាំង សូមប្រកាសថា និស្សិតទាំងអស់ ស្ថិតនៅក្នុងភូមិ Jangebe ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយ។ ស្ត្រីទាំងអស់នោះមានសុវត្ថិភាព និងសុខភាពល្អធម្មតា»។
រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយនានាបង្ហាញឲ្យឃើញថា និស្សិតស្រីរាប់រយនាក់ស្លៀកឈុតពណ៌បៃតងបង្ហាញវត្តមាននៅទីតាំងរដ្ឋាភិបាលក្នុងតំបន់ រង់ចាំទៅជួបជុំគ្រួសារវិញ។
ពេលដំបូងមន្ត្រីក្នុងតំបន់បានឲ្យដឹងថា មាននិស្សិត៣១៧នាក់ត្រូវបានបានខ្មាន់កាំភ្លើងចាប់ខ្លួននៅក្នុងសាលា GGSS ក្នុងតំបន់ Jangebe ។ ប៉ុន្តែក្រោយមកមន្ត្រីគ្រប់គ្រងក្នុងតំបន់លោក Matawalle បញ្ជាក់ថា មាននិស្សិតតែ២៧៩នាក់ប៉ុណ្ណោះ ដែលបានបាត់ខ្លួន។
ការដោះលែងក្រុមនិស្សិតឲ្យមានសេរីភាពឡើងវិញ គឺជាលទ្ធផលនៃកិច្ចពិភាក្សាអូសបន្លាយជាច្រើនថ្ងៃ រវាងក្រុមឧទ្ទាម និឹងរដ្ឋាភិបាលនីហ្សេរីយ៉ា។
កាលពពីខែធ្នូឆ្នាំ២០២០ ក៏មានសិស្ស និស្សិតប្រុសជាង ៣០០នាក់ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននៅសាលា Kankara ក្នុងរដ្ឋ Katsina ដែលជាស្រុកកំណើតរបស់ប្រធានាធិបតី Muhammadu Buhari ក្នុងពេលប្រធានាធិបតីទៅបំពេញទស្សនកិច្ចនៅក្នុងរដ្ឋនេះ ។ ប៉ុន្តែក្រោយមក ក្រុមឧទ្ទាមក៏បានដោះលែងវិញ ៕ ដោយ សាធី

...

រូបភាព៖ TG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print