ខេត្តបៃ៉លិន, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្លាំងដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនទិសទី៣ ខេត្តប៉ៃលិន ។
ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងកម្លាំងទិសទី៣ ប៉ៃលិនធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំអ្វីទាំងអស់ និងគ្មានការចំណាយថវិកាផ្ទាល់ខ្លួនទេ ៕
...
ដោយ, សិលា