ឥណ្ឌូនេស៊ីកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១លាននាក់ក្នុងមួយថ្ងៃៗ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin នៅថ្ងៃទី៣ខែមីនា បានប្រកាសថា ប្រទេសរបស់លោកបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១លាននាក់ក្នុងពេល១ថ្ងៃ គឺចាប់ពីខែមិថុនា ឆ្នាំ២០២១ ពេលមានវ៉ាក់សំាងគ្រប់គ្រាន់។
តាមសារព័ត៌មាន TTXVN បានផ្សាយថា គោលដៅខាងលើនឹងត្រូវអនុវត្តក្នុងពេលវ៉ាក់សាំង មកដល់ឥណ្ឌូនេស៊ី សរុប៤២៦លានដូសដូចការគ្រោងទុក។ នៅក្នុងដំណាក់កាលពីខែមករាដល់ខែមិថុនាឆ្នាំ២០២១ នឹងចាក់ជូនពលរដ្ឋឲ្យបាន ៩០លាននាក់ ក្រៅពីនេះនឹងចាប់ផ្តើមចាក់ពីខែកក្កដាដល់ខែធ្នូឆ្នាំ២០២១ ជាពេលវេលាដែលពលរដ្ឋឥណ្ឌូនេស៊ី ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ គ្រប់ៗគ្នា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឥណ្ឌូនេស៊ីបានបញ្ជាក់ទៀតថា នៅក្នុងខែមីនា និងខែមេសា គឺត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន ៥សែននាក់ក្នុងមួយថ្ងៃ ហើយដល់ខែមិថុនា និងខែកក្កដា គឺត្រូវចាក់ជូនពលរដ្ឋឲ្យបាន ១លាននាក់ក្នុងមួយថ្ងៃ។ លោក Budi Gunadi Sadikin ក៏បានអំពាវនាវដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា គឺជាការខិតខំរួមដើម្បីឈានដល់គោលដៅគ្មានកូវីដ១៩ក្នុងប្រទេសនេះ។
ឥណ្ឌូនេស៊ីជាប្រទេសមានករណីឆ្លងកូវីដ ១៩ ស្ថិតនៅលំដាប់ទី១៨ លើពិភពលោក និងស្ថិតនៅលំដាប់ទី៤ ក្នុងទ្វីបអាស៊ី លំដាប់ទី១នៅតំបន់អាស៊ាន ដោយមានករណីឆ្លងសរុបជាង១,៣លាននាក់ និងស្លាប់ជាង៣៦ពាន់នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកឥណ្ឌូនេស៊ី បានរកឃើញអ្នកឆ្លងដល់ទៅជាង ៦៨០០នាក់៕ ដោយ៖ធីរីណា

...

រូបភាព​៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print