អាមេរិកបង្កើនសន្តិសុខការពារ ក្រោយទទួលបានព័ត៌មានពីការប៉ុនប៉ងវាយប្រហារវិមានកាពីតូលជាលើកទីពីរ

ចែករំលែក៖

សារព័ត៌មាន​ AFP បានផ្សាយថា កម្លាំងប៉ូលិសអាមេរិក​បានបង្កើន សន្តិសុខការពារក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោយពេលទទួលបានព័ត៌មានពីចារកម្មថា មានការប៉ុនប៉ងវាយប្រហារវិមានរដ្ឋសភា នៅថ្ងៃទី​៤ខែមីនា(ពេលវេលាអាមេរិក)
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣ខែមីនា ​កម្លាំងប៉ូលិសប្រចាំនៅវិមានកាពីតូល បានបញ្ជាក់ថា តាមព័ត៌មានចារកម្មដែលទទួលបានគឺក្រុមជ្រុលនិយមមានគម្រោងវាយប្រហារវិមានកាពីតូល​នៅថ្ងៃទី ៤ខែមីនា​។
កម្លាំងប៉ូលិសវិមានកាពីតូលបាន
បញ្ជាក់ថា យើងបានបង្កើនសន្តិសុខការពារវិមានកាពីតូល​ ដោយបានបង្កើនកម្លាំងសន្តិសុខបន្ថែម និងរបាំងការពារនៅជុំវិញទីនោះ​។ មន្ត្រីសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ព័ត៌មានច្បាស់ពីគម្រោងវាយប្រហារនោះឡើយ ។
សមាជិកក្រុម​ QAnon ជាក្រុមគាំទ្រលោកត្រាំ បានលើកឡើងថា ការដែលលោកត្រាំចាកចេញពីសេតវិមាន គ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ ហើយលោកនឹងវិលត្រឡប់មកចូលកាន់តំណែងវិញ នៅថ្ងៃទី​៤ខែមីនា (ពេលវេលាអាមេរិក) ជាថ្ងៃដែលប្រធានាធិបតីអាមេរិកជាច្រើនជំនាន់ស្បថចូលកាន់តំណែងនៅថ្ងៃនេះ មុនឆ្នាំ​១៩៩៣។
ដូច្នេះនៅថ្ងៃទី ៤ខែមីនា ក្រុមអ្នកគាំទ្រលោកត្រាំអាចនឹងទៅអុកឡុកទីក្រុងវ៉ាស៊ីនតោនជាថ្មីពិសេសគឺវិមានរដ្ឋសភា ។ ទាំងនោះហើយបានជាកម្លាំងសន្តិសុខបង្កើនសកម្មភាពការពារ មិនឲ្យមានការវាយប្រហារដូចកាលពីថ្ងៃទី ៦ខែមករានោះឡើយ៕ ដោយ សាធី

...

រូបភាព៖ ABC NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print