សារព័ត៌មាន AFP បានផ្សាយថា កម្លាំងប៉ូលិសអាមេរិកបានបង្កើន សន្តិសុខការពារក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោយពេលទទួលបានព័ត៌មានពីចារកម្មថា មានការប៉ុនប៉ងវាយប្រហារវិមានរដ្ឋសភា នៅថ្ងៃទី៤ខែមីនា(ពេលវេលាអាមេរិក)
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣ខែមីនា កម្លាំងប៉ូលិសប្រចាំនៅវិមានកាពីតូល បានបញ្ជាក់ថា តាមព័ត៌មានចារកម្មដែលទទួលបានគឺក្រុមជ្រុលនិយមមានគម្រោងវាយប្រហារវិមានកាពីតូលនៅថ្ងៃទី ៤ខែមីនា។
កម្លាំងប៉ូលិសវិមានកាពីតូលបាន
បញ្ជាក់ថា យើងបានបង្កើនសន្តិសុខការពារវិមានកាពីតូល ដោយបានបង្កើនកម្លាំងសន្តិសុខបន្ថែម និងរបាំងការពារនៅជុំវិញទីនោះ។ មន្ត្រីសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ព័ត៌មានច្បាស់ពីគម្រោងវាយប្រហារនោះឡើយ ។
សមាជិកក្រុម QAnon ជាក្រុមគាំទ្រលោកត្រាំ បានលើកឡើងថា ការដែលលោកត្រាំចាកចេញពីសេតវិមាន គ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ ហើយលោកនឹងវិលត្រឡប់មកចូលកាន់តំណែងវិញ នៅថ្ងៃទី៤ខែមីនា (ពេលវេលាអាមេរិក) ជាថ្ងៃដែលប្រធានាធិបតីអាមេរិកជាច្រើនជំនាន់ស្បថចូលកាន់តំណែងនៅថ្ងៃនេះ មុនឆ្នាំ១៩៩៣។
ដូច្នេះនៅថ្ងៃទី ៤ខែមីនា ក្រុមអ្នកគាំទ្រលោកត្រាំអាចនឹងទៅអុកឡុកទីក្រុងវ៉ាស៊ីនតោនជាថ្មីពិសេសគឺវិមានរដ្ឋសភា ។ ទាំងនោះហើយបានជាកម្លាំងសន្តិសុខបង្កើនសកម្មភាពការពារ មិនឲ្យមានការវាយប្រហារដូចកាលពីថ្ងៃទី ៦ខែមករានោះឡើយ៕ ដោយ សាធី
រូបភាព៖ ABC NEWS