តើអ្នកដឹងទេ ខារ៉ាអូខេ អ្នកណាជាអ្នកបង្កើតឡើង នៅប្រទេសណា ឆ្នាំណា?

ចែករំលែក៖

ក្នុងសម័យកាលកូវីដ១៩ រាលដាលនៅលើពិភពលោក ពលរដ្ឋត្រូវរក្សាគម្លាតហាងខារ៉ាអូខេត្រូវបិទបញ្ចៀសការឆ្លងកូវីដ១៩។ ទាំងនោះហើយការច្រៀងខារ៉ាអូខេតាមផ្ទះ ដែលមានធុងខារ៉ាអូខេមួយកំពុងតែពេញនិយមដើម្បីបំបាត់ការអបផ្សុក ធុនថប់បន្ទាប់ពីនឿយហត់ក្នុងការងារ។ ប៉ុន្តែមានអ្នកណាដឹងថា ខារ៉ាអូខេ អ្នកណាជាអ្នកបង្កើតឡើងនៅពេលណានោះឡើយ។
តើប្រភពដើមខារ៉ាអូខេ មានមកពីប្រទេសណា នៅពេលណា?ខារ៉ាអូខេមានដំបូងគេបង្អស់នៅចុងទសវត្សរ៍៦០ នៅក្នុងប្រទេសជប៉ុន។ មកទល់ពេលនេះ ខារ៉ាអូខេ បានក្លាយទៅជាសកម្មភាពកម្សាន្ត លម្ហែអារម្មណ៍យ៉ាងពេញនិយមនៅជុំវិញពិភពលោក ។ ពាក្យថា Karaoke កើតចេញមកពីពាក្យ «kara» មានន័យថា «គ្មានឬទទេ» ចំណែកពាក្យ «oke» ជាអក្សកាត់«តន្ត្រី ឬភ្លេង» បូកចូលគ្នាទៅជា ការាអូខេ មានន័យថា ភ្លេងទទេ ឬភ្លេងសុទ្ធ។
ម៉ាស៊ីនច្រៀងខារ៉ាអូខេដំបូងបង្អស់បានផលិតឡើងដោយ អ្នកនិពន្ធចម្រៀងជនជាតិ ជប៉ុនឈ្នោះ Daisuke Inoue នៅឆ្នាំ១៩៧១ ។ ប៉ុន្តែឈ្មោះខារ៉ាអូខេមិនមែនជាឈ្មោះដែលលោកដាក់នោះឡើយ គឺជាឈ្មោះដែលម្ចាសហាង Bar នៅទីក្រុង Kobe សម្រេចដាក់ឈ្មោះឲ្យការថតបទចំរៀងដោយមានតែភ្លៀងសុទ្ធ សម្រាប់តារាចំរៀងច្រៀង ដោយនៅពេលនេះ ក្រុមអ្នកលេងភ្លេង បានធ្វើកូដកម្ម ។
នៅក្នុងប្រទេសជប៉ុននាពេលនោះ ការកម្សាន្តដោយចំរៀនគឺពិតជាពេញនិយមយ៉ាងខ្លាំង នៅក្នុងពិធីជប់លៀង ផ្សេងៗ មានទាំង ក្លឹបរាត្រី ហាងបារ …ដើម្បីឲ្យពលរដ្ឋកម្សាន្តលម្ហែរអារម្មណ៍។ ប៉ុន្តែលោក Daisuke Inoue មិនបានចុះបញ្ជីកម្មសិទ្ធបញ្ញានោះឡើយ ។ នៅឆ្នាំ២០០៤ លោក Daisuke Inoue ទទួលបានពានរង្វាន់ណូប៊ែលសន្តិភាពដោយសារតែការរកឃើញរបស់លោក ។
នៅក្នុងប្រទេសជប៉ុន ក្នុងអំឡុងពេលនោះគឺផ្ទះសង់ពីឈើ ជាប់គ្នា ធ្វើឲ្យពលរដ្ឋ មិនហានច្រៀងខារ៉ាអូខេឡើយខ្លាចរំខានដល់អ្នកជិតខាង។ ទាំងនោះហើយ បានជា បណ្តាក្រុមហ៊ុន ឆ្លៀតឱកាសបង្កើតទៅជា បន្ទប់ខារ៉ាអូខេ ដើម្បីងាយស្រួលច្រៀង មិនរំខានដល់អ្នកជិតខាង។ ក្រោយមកហាងបារ ក្លឹបរាត្រី ភោជនីយដ្ឋាន… បានដាក់ខារ៉ាអូខេនៅក្នុងហាងរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវ ។ ក្រោយមកទីផ្សារខារ៉ាអូខេបានរាលដាលពេញទ្វីបអាស៊ីរហូតដល់ទីផ្សារនៅអឺរ៉ុប អាមេរិក ។
បច្ចុប្បន្នខារ៉ាអូខេបានវិវឌ្ឍន៍ឲ្យទាន់សម័យកាល បំពេញទៅតាមតម្រូវការរបស់ពលរដ្ឋ ក្នុងការកម្សាន្តក្រោយនឿយហត់ពីការងារ ក៏បានចេញនៅធុងខារ៉ាអូខេ អាចដាក់តាមផ្ទះ តាមបន្ទប់ច្រៀងដោយខ្លួនឯង តាមរយៈបច្ចេកវិទ្យាទំនើប ដែលមាននៅក្នុងបណ្តាញ យូធូប ស្រាប់៕

...

រូបភាព៖zingnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print