ខេត្តសៀមរាប ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាបបានបប្រើប្រាស់កម្លាំងចម្រុះចុះល្បាតត្រង់ចំណុចប៉ែកខាងក្រោមឃ្លាំងទឹកទំនប់៧៨ ស្ថិតនៅភូមិកន្ត្រក សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។ ពេលនោះបានប្រទះឃើញត្រាក់ទ័រចំនួន០២គ្រឿងកំពុងធ្វើសកម្មភាពភ្ជួររាស់លើដីក្នុងបរិវេណឃ្លាំងទឹកដែលពលរដ្ឋកំពុងតវ៉ា ហើយក៏បានធ្វើការឃាឃាត់ខ្លួនអ្នកបើកបរ០១នាក់ ព្រមទាំងត្រាក់ទ័រ០១គ្រឿង ដើម្បីយកមកអប់រំ ឯ០១គ្រឿងទៀតបានបើករត់គេចតែត្រូវបានប្រជាពលរដ្ឋ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ តាមដេញឃាត់ខ្លួនបាននៅចំណុចជិតវត្តចេត្តី ស្ថិតក្នុងសង្កាត់សំបួរ។
ហេតុការណ៍ចុះឃាត់ត្រាក់ទ័រនោះបានធ្វើឡើង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
លោក ហាយ យង់ ប្រធានការិយាល័យសាធារណការដឹកជញ្ជូនដែលដឹកនាំកម្លាំងចុះទៅបង្រ្កាបបានឲ្យដឹងថា ដោយមានការសហការគ្នាល្អទើបកម្លាំងយើងបានចុះធ្វើការឃាត់ត្រាក់ទ័រ និង អ្នកបើកបរចំនួន២នាក់ ប្រគល់ឱ្យមន្ត្រីជំនាញយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ ។ ចំណែកវត្ថុតាងត្រាក់ទ័រធ្វើការផាកពិន័យតាមអន្តរកាលស្តីពីផលប៉ះពាល់បរិស្ថាន ។
បច្ចុប្បន្នអ្នកបើកបរត្រាក់ទ័រទាំងពីរនាក់ ព្រមទាំងតត្រាក់ទ័រទាំង២គ្រឿង ត្រូវបានខាងរដ្ឋបាលសង្កាត់ស្វាយដង្គំនាំយកទៅសាកសួរ និងធ្វើការអប់រំឱ្យត្រឡប់ទៅផ្ទះវិញ ។ រីឯវត្ថុតាង ត្រាក់ទ័រ០២គ្រឿងត្រូវបានមន្ត្រីជំនាញធ្វើការផាកពិន័យទៅតាមច្បាប់អន្តរកាល ស្តីពីផលប៉ះពាល់បរិស្ថាន នៅចណុចខាងលើ៕
សហការី