រថយន្តកាមរីបាឡែនបើកក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូរបួសធ្ងន់ស្រាល២នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដែលបើកមិនគោរពសិទ្ធិអាទិភាពនិងមានជាតិស្រវឹងបុកជាមួយម៉ូតូពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រលប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាអ្នករងគ្រោះមានឈ្មោះគង់ សាវ៉ាត ភេទប្រុស  អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះញ៉ឹម ឃុនណារី ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧  ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៤០២៩ រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះសេក សារ៉ាន  អាយុ៤១ឆ្នាំ មុខរបរកសិករ  ជនជាតិខ្មែរ រស់នៅភូមិជ្រៃធំ  សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ បន្ទាប់ពីគ្រោះថ្នាក់សមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន  ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ ភ្នំពេញ ២AJ-០៤៦៩ ក្នងទិសដៅពីត្បូងទៅជើង រួចក៏បានបត់ស្តាំ ជ្រុលទៅបុកម៉ូតូ ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧  ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១K  -៤០២៩ ជិះគ្នា២នាក់ដោយបុកចំពីមុខ ក្នុងទិសដៅពីទៅកើតទៅលិចពេញទំហឹង លាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់។

អ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។

ចំពោះមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង សមត្ថកិច្ចធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹង ជាតិអាល់កុល ១.៥០៨ mg/L និង(បើកបររថយន្តមិនគោរពសិទ្ធិអាទិភាព)៕

     

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print