ក្រុមខ្លាំង Athletic Bilbao បានផ្តួលក្រុម Levante ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម Barcelona នៅខែមេសាខាងមុខ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី៥ មីនានេះថា ក្រុម Bilbao ធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន និងត្រូវបានកំណត់ឲ្យលេងជាមួយក្រុម Real Sociedad មុនពេលដែលជំងឺរាតត្បាតកូវីដ-១៩រីករាលដាលបានបញ្ឈប់ការប្រកួតដោយការប្រកួតនាពេលនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែមេសានៅទីក្រុង Seville។ ប៉ុន្តែព្រឹត្តិការណ៍ឆ្នាំ២០២០-២០២១ បានបន្តហើយក្រុម Bilbao នឹងត្រូវជួប Barcelona នៅវគ្គផ្តាច់ព្រ័ត្រនោះនៅថ្ងៃទី១៧ ខែមេសាម្តងទៀតនៅ Seville ដដែល។
គ្រាប់បាល់របស់កីឡាករ Raul Garcia និងកីឡាករ Alex Berenguerបានជួយ ឲ្យ ក្រុម Bilbao ទទួលជ័យជម្នះលើក្រុម Levante ក្នុងលទ្ធផល២ទល់១។
ការប្រកួតជើងទី១ នៅទឹកដី Bilbao បានបញ្ចប់ក្នុងលទ្ធផល ១-១ ជាមួយក្រុម Levante ក្នុងគោលបំណងឈ្នះការប្រកួតនេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេបាននាំមុខនៅជើងទី២ ក្រុម Levante បាននាំមុខ១គ្រាប់រកបានដោយកីឡាករ Roger Marti នៅនាទីទី១៧។
ទោះយ៉ាងណាក្រុម Bilbao បានតាមស្មើតាមរយៈបាល់ប៉េណាល់ទីរបស់កីឡាករ Garcia នៅនាទីទី៣០ ហើយក្នុងពេលវេលាបន្ថែមម៉ោងកីឡាករ Alex Berenguer បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី១១២ ដើម្បីជួយឱ្យពួកគេឈ្នះ ២-១ នៅជើងទី២ ។
ក្រុម Bilbao បានឈ្នះការប្រកួតចំនួន២៣ដងដោយជោគជ័យចុងក្រោយរបស់ពួកគេគឺនៅឆ្នាំ ១៩៨៣-១៩៨៤ ហើយឥឡូវនេះអាចឈ្នះ ឬចាញ់ពីរដងក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល២សប្តាហ៍។ ចំណែកក្រុម Barcelona បានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២០-២០២១ កាលពីថ្ងៃពុធជាមួយនឹងការវាយបកយ៉ាងល្អដោយបានយកឈ្នះក្រុម Sevilla ៣-០ ក្នុងម៉ោងបន្ថែម ៕
ដោយ៖ភារៈ