ខេត្តកណ្តាល, នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខេត្ត លោក គង់ សោភ័ណ្ឌ បានដឹកនាំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ចុះបិទទីតាំងកាស៊ីណូ យង់យ័ន នៅជ្រៃធំ ស្រុកកោះធំខេត្តកណ្ដាល បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានជនជាតិចិនម្នាក់ជាភ្ញៀវមកលេងក្នុងកាស៊ីណូនេះ មានវិជ្ជមានកូវីដ-១៩។
លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនអនុញ្ញាតឲ្យបុគ្គលិកនិងភ្ញៀវដែលនៅក្នុងកាស៊ីណូនេះ ចេញក្រៅដោយគ្មានការអនុញ្ញាតនោះឡើយ ។ ដើម្បីឱ្យខាងសុខាភិបាលមកពិនិត្យយកសំណាក ។
សូមបញ្ជាក់ផងដែរថា, នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៣នាក់ និងមានអ្នកជាសះស្បេីយចំនួន ០៥នាក់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១៕
...
ដោយ, ស្អាង ជ័យ