សេចក្តីជូនព័ត៍មាន​ ស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩​ ជាបន្ត​ ចាប់ពីថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២១​

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពី កម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ ជាបន្ត ចាប់ពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមគោរពជម្រាប ជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និង ឥតគិតថ្លៃ ៖
១. យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ–១៩ (Astra Zeneca/Serum Institute of India “COVISHIELDM) Sans ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ–១៩ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ទាំងអស់ដែលរស់នៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ សូមអញ្ជើញទៅទទួលវ៉ាក់សាំង នេះ ដោយកន្លែងចាក់វ៉ាក់សាំងមាននៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ កុមារជាតិ និងនៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិត គេហដ្ឋានលោកអ្នក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ ពី៦០ឆ្នាំ ឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែក ឥស្សរជនជាន់ខ្ពស់ ដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត។
២. ចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសចំណុះស្នងការរាជធានី មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរខេត្ត ស្រុក ឃុំ /ខេត្ត មន្ត្រីរាជការស៊ីវិលជួរមុខ និង /សង្កាត់ ភូមិ កម្មករប្រមូលសម្រាម ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ សូមបន្តមកទទួលវ៉ាក់សាំង (ស៊ីណូហ្វាម “Sinopharm Beijing Institute of Biological Products”) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន នៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត និង ស្រុកប្រតិបត្តិ ដែលនៅជិតលោកអ្នក (ទៅតាមទីកន្លែងដែល ក្រសួងធ្លាប់បានជូនសេចក្តីព័ត៌មានរួចហើយដែរនូវឈ្មោះទីតាំងដែលមានចាក់វ៉ាក់សាំងនេះ)។ ការចាក់វ៉ាក់ សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ពី ១៨ឆ្នាំដល់ ៥៩ឆ្នាំ ទាំងជនជាតិខ្មែរដែលស្ថិតនៅក្នុងក្រុម មនុស្សដែលក្រសួងធ្លាប់បានចេញសេចក្តីជូនព័ត៌មានមុនៗរួចហើយ។ ដោយឡែក សិស្សនិស្សិតដែល ត្រូវ ត្រឡប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសផ្សេងៗ សូមទៅចាក់វ៉ាក់សាំង តាម ក្រុមអាយុនេះ នៅតាមទីកន្លែងដូចបានជម្រាបជូនខាងលើនេះ។
៣. សម្រាប់ជនបរទេសទាំងអស់ដែលមានអាយុ ពី ១៨ឆ្នាំឡើងទៅ និងដែលកំពុងបំពេញបេសកម្ម ឬកំពុង ធ្វើ ធុរៈកិច្ច និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដូចជាមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ អង្គការ អន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធុរជនជាដើម ដែលមានអាសយដ្ឋានរស់នៅក្នុងកម្ពុជាពិតប្រាកដ សូម អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដែលអាចជ្រើសរើសទីកន្លែង និងវ៉ាក់សាំងទាំងពីរ ប្រភេទខាងលើ ដើម្បីចាក់បានដែរ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print