ឃាត់មេខ្យល់ម្នាក់បញ្ជូនទៅតុលាការនិងពលករ៦នាក់យកទៅធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបានឃាត់ខ្លួន​មេខ្យល់​ម្នាក់​ដែល​នាំ​ពលករ​ប្រុស​-​ស្រី​៦​នាក់ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃដោយខុសច្បាប់នៅ​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ នៅប្រមាណ​៨០០​ម៉ែត្រ ពី​ភូមិ​ខ្វាវ ឃុំ​/​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។
អធិការ​នគរបាល​ស្រុក​ស្វាយចេក​លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញបាន​ប្រាប់​ថា តាមការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដែល​កំពុង​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ក្នុង​សហគមន៍ កម្លាំងត្រូវពង្រឹងការចេញចូលតាមច្រកទ្វារព្រំដែនយ៉ាងចាំបាច់។
ដោយហេតុនេះហើយទើបកម្លាំងកម្លាំង​នគរបាល​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ហើយបាន​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ ស្រី​៣​នាក់ មាន​សាក់​កាដូ​ដាក់​សម្លៀក​បំពាក់​កំពុង​ជិះ​គោ​យន្ត​កន្ត្រៃ​១​គ្រឿង ឆ្លងកាត់​ព្រៃ​ឆ្លង​ដែន​ចូល​ទៅប្រទេស​ថៃ​ក៏ត្រូវ​បាន​ឃាត់ខ្លួន រួមជាមួយមេខ្យល់ម្នាក់ផង ។
លោកបញ្ជាក់​ទៀតថា ក្រោយ​ពេល​ឃាត់ខ្លួន​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​តាម​រយៈមេខ្យល់​រួចមកកម្លាំងបាន​បញ្ជូន​អ្នកទាំងអស់នេះទៅកាន់អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​សាកសាកសួរនិងធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ។ ដោយឡែក​មេខ្យល់​ម្នាក់​ឈ្មោះ ទឿ​ង សុ​ភាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​គរ ឃុំ​/​ស្រុក​ស្វាយចេក ដែល​ចោទប្រកាន់​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ផងដែរ ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print