មីយ៉ាន់ម៉ាដាច់ភ្លើងទ្រង់ទ្រាយធំក្នុងពេលកំពុងបាតុកម្ម កើនឡើងខ្ពស់

ចែករំលែក៖

នៅថ្ងៃទី ៥ខែមីនា នៅតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ាដាច់ភ្លើងជាទ្រង់ទ្រាយធំ ក្នុងពេលដែលមានបាតុកម្មកើតឡើងនៅគ្រប់ទិសទី ។ មូលហេតុជាបឋមគឺដោយសារតែបញ្ហាបច្ចេកទេស។
មន្ត្រីនៅទីក្រុងYangon បានឲ្យដឹងថា «ការដាច់ភ្លើងគឺដោយសារតែបញ្ហាប្រព័ន្ធ យើងមិនបានផ្តាច់ភ្លើងឡើយ ហើយនឹងមានមកវិញនៅយប់នេះ ក្រោយក្រុមអ្នកជំនាញ ជួសជុលរួច»។
ពលរដ្ឋនៅទីក្រុង Naypyktaw រហូតដល់ ទីក្រុង Yangon និង Mawlamyine បានឲ្យដឹងថាបានដាច់អគ្គិសនីតាំងពីល្ងាចថ្ងៃទី៥ខែមីនា។ ការដាច់ភ្លើងកើតឡើងក្រោយមានបាតុកម្មប្រឆាំងការដឹកនាំដោយយោធា ។
កម្លាំងទាហានមីយ៉ាន់ម៉ា បានចាប់ខ្លួនលោកស្រីអោងសានស៊ូជី និងប្រធានាធិបតីព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដោយចោទប្រកាន់ មានសកម្មភាពបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មកទល់ពេលនេះមានមនុស្ស ៥៤នាក់ស្លាប់ និង ជាង ១៧០០នាក់ ត្រូវកម្លាំងទាហានចាប់ខ្លួន ចាប់តាំងពីការធ្វើរដ្ឋប្រហារមកទល់ពេលនេះ។ ទោះបីមានការប្រេីហិង្សាបង្ក្រាប តែពលរដ្ឋមីយ៉ាន់ម៉ានៅតែបន្តធ្វើបាតុកម្មប្រឆាំងយោធានៅគ្រប់ទិសទីក្នុងប្រទេសនេះ៕ដោយ៖ធីរីណា

...

ការដាច់ភ្លើងទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ានៅថ្ងៃទី ៥ ខែមីនា។ (រូបភាព​៖ Twitter)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print