ខ្សែការពារ Pique នឹងអវត្តមាន២ ឬ៣សប្តាហ៍ដោយសាររបួសជង្គង់

ចែករំលែក៖

ក្លិប Barcelona បានប្រកាសថា ខ្សែការពារ Gerard Pique បានរងរបួសជង្គង់ខាងស្តាំរបស់គាត់ ហើយវានឹងធ្វើឱ្យខ្សែការពារនេះខកខានការបង្ហាញខ្លួននៅចន្លោះពី២ ទៅ៣សប្តាហ៍។

ក្លិបមិនបានបញ្ជាក់ថា ពេលណាដែលកីឡាករ Pique នឹងអាចវិលត្រឡប់មកធ្វើសកម្មភាពវិញនោះទេ ហើយបានអះអាងថា ការវិវត្តរបស់គាត់នឹងត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យ ប៉ុន្តែគេគិតថាគាត់នឹងខកខានការប្រកួតជាមួយក្រុម Osasuna, Paris Saint-GermainHuesca និង Real Sociedad 

ខ្សែការពារ Pique បានជួបការខកចិត្តម្តងហើយអំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey របស់ក្រុម Barcelona ទល់នឹង Sevilla នៅឯកីឡដ្ឋាន Camp Nou បន្ទាប់ពីត្រូវបានគេព្យាបាលនៅក្រៅទីលានប្រកួតក្រោយប៉ះអង្គិចគ្នាជាមួយកីឡាកររបស់ក្រុម Sevilla 

ខ្សែការពារកណ្តាលវ័យ៣៤ឆ្នាំរូបនេះបានវិលត្រឡប់មកលេងវិញនាពេលថ្មីៗនេះបន្ទាប់ពីត្រូវបានខកខានរយៈពេល៣ខែដោយសារតែរបួសសរសៃពួរដែលគាត់បានទទួលរងនៅក្នុងការប្រកួត La Liga ពេលប៉ះក្រុម Atletico Madrid កាលពីខែវិច្ឆិកានៅឯកីឡដ្ឋាន Estadio Wanda Metropolitano 

ការខកខានម្តងទៀតនេះគឺជាក្តីកង្វល់មួយទៀតសម្រាប់គ្រូបង្វឹកលោក Ronald Koeman ដែលក្រុមរបស់លោកត្រូវបានគេផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងបន្ទាប់ពី Pique ត្រលប់មកលេងវិញ។

ខ្សែការពារ Pique បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោង១គ្រាប់ដើម្បីពេលប្រកួតជាមួយ Sevilla នៅម៉ោងបន្ថែមដែលជួយឲ្យក្រុម Barcelona ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print