អង្គការជនភៀសខ្លួនអន្តរជាតិ The International Organization for Migration (IOM) របស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់ជំនួយជាទឹកប្រាក់ ៨លានដុល្លារដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាថ្មីវីរុសអ៊ីប៊ូឡា នៅក្នុងប្រទេស Guinea ។
អង្គការជនភៀសខ្លួនអន្តរជាតិ IOM បានឲ្យដឹងថា មូលនិធិ ទឹកប្រាក់ទាំងនោះនឹងជួយដល់សកម្មភាព ទប់ស្កាត់ការឆ្លងរាលដាលអ៊ីប៊ូឡា ។ លោក Maximilian Diazប្រធាន IOM ប្រចាំនៅប្រទេស Guinea បានបញ្ជាក់ថា «យើងបានដឹងពីផលប៉ះពាល់ដោយសារតែវីរុសអ៊ីប៊ូឡា ហើយប្រសិនបើទប់ស្កាត់យឺតយ៉ាវនោះ អាចនឹងបង្កឲ្យមានវិបត្តិសុខភាពធ្ងន់ក្នុងសហគមន៍ ដូច្នេះយើងចាំបាច់ត្រូវតែធ្វើសកម្មភាពភា្លមៗទើបអាចទប់ស្កាត់បានទាន់ពេល។
ការប្រកាសរបស់ IOM បានបញ្ជាក់ថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ IOM បានអនុវត្តទប់ស្កាត់ការឆ្លងរាលដាលអ៊ីប៊ូឡា នៅក្នុងប្រទេសជាច្រើនដូចជា Burundi, DRC, Guinea, Liberia, Rwanda, Senegal, Sierra Leone, south Sudan និង Uganda ដើម្បីទប់ស្កាត់ការឆ្លងរាលដា តាមព្រំដែនក្នុងប្រទេសនីមួយៗ។
កន្លងមកការិយាល័យ អង្គការសុខភាពពិភពលោក ប្រឆាំងនៅអាហ្វ្រិក បានបញ្ជាក់ថា រដ្ឋមដន្ត្រីក្រសួងសុខាភីបាល Guinea និងប្រទេសជិតខាង បានព្រមព្រៀងគ្នា បង្កើនសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល អ៊ីប៊ូឡា ជាថ្មី៕
រូបភាព៖ Al Jazeera