ពិធី​ហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កងកម្លាំង ដេីម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលដល់កងកម្លាំង ដេីម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅកងពលតូចលេខ៧០។

គួរជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន អមដោយអនុប្រធាន អចិន្ដ្រៃយ៍ ០១នាក់​​ អនុប្រធាន០៤នាក់ និងសមាជិក០៨នាក់។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍​ថា កម្មវិធី​នេះធ្វើ​ឡើង​គឺ ដេីម្បីផ្សាព្វផ្សាយនូវបទដ្ឋានប្រតិបត្តិ សម្រាប់​ការគ្រប់គ្រង​សន្តិសុខ​ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក។ ជាពិសេស​ការបណ្តុះបណ្តាល​អំពីនីតិប្រតិបត្តិស្តង់ដា ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ជំងឺ​កូវីដ១៩ នៅនៅកម្ពុជា៕

...

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print