ភ្នំពេញ៖ អគ្គិភ័យមួយបានកេីតឡេីងឆាបឆេះផ្ទះប្រជាពលរដ្ឋនិងឃ្លាំងឈេីមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៧ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ ប៉ូ អូន ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរមុខរបរ : លក់ឈេី
ផ្ទះល្វែងដែលត្រូវបានអគ្គិភ័យលេបត្របាក់នោះសង់ជាប់ រោងឈេីប្រក់ស័ង្កសី ទំហំ ទទឹង២៥ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ អស់ទាំងស្រុងតែមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទេ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ ខណ:ដែលម្ចាស់ផ្ទះបានសម្រាន្តលង់លក់អស់នៅក្នុងផ្ទះ ស្រាប់តែមានអណ្តាតភ្លេីងឆាបឆេះចេញពីក្នុងឃ្លាំងឈេីបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាជួយពន្លត់ តែដោយសារស្ថានភាពភ្លេីងកាន់តែខ្លាំងមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដេីម្បីហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍តែម្តង។
ក្នុងប្រតិបត្តិការខាងលើប្រើរថយន្តការិយា ល័យ អគ្គីភ័យ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ២០ឡាន។
រថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹក ១ឡាន។ រហូតទៅដល់វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ទេីបអាចគ្រប់គ្រងបានទាំងស្រុង៕
ដោយ: សុខា ពោធិ៍សែនជ័យ