រដ្ឋបាលខេត្តសៀមរាបសូមពលរដ្ឋរស់នៅតាមដងផ្លូវដែលកំពុងស្ថាបនាបណ្តាញលូសូមកុំភ្ជាប់បណ្តាញបង្ហូរទឹកកខ្វក់ មិនបានសុំអនុញ្ញាតច្បាប់ និងខុសលក្ខណៈបច្ចេកទេស

ចែករំលែក៖

ខេត្តសៀមរាប÷គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវទាំង៣៨ខ្សែ និងបណ្តាញលូទាំង៤២ខ្សែដែលស្ថិតនៅក្រៅខ្សែផ្លូវទាំង៣៨ខ្សែកំពុងមមាញឹកពន្លឿនការស្ថាបឲ្យបានរួចរាល់តាមផែនការគ្រោងទុក។

បច្ចុប្បន្នក្រុមស្ថាបនា កំពុងរៀបចំបណ្តាញលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់ តែជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានចាប់ផ្តើមភ្ជាប់បណ្តាញបង្ហូរទឹកចេញពីលំនៅដ្ឋាន ឬអាជីវកម្មដ្ឋានរបស់ខ្លួន ដោយមិនបានដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញបង្ហូរទឹកកខ្វក់ និងធ្វើការភ្ជាប់ដោយខ្លួនឯងខុសលក្ខណៈបច្ចេកទេស រហូតដល់ខូចបណ្តាញលូថែមទៀតផង។

ដូចនេះ ដើម្បីជៀសវាងការខាតថវិកាដែលរៀបចំដោយខុសលក្ខណៈបច្ចេកទេស និងបង្ករការខូចខាតដល់បណ្តាញលូទាំងនេះ ព្រមទាំងអាចទទួលរងពិន័យជាសំណងការខូចខាតផងនោះ សូមបងប្អូនប្រជាពលរដ្ឋរង់ចាំក្រុមបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ជម្រាបជូនពីនីតិវិធីនាពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត និងមានការអត់ធ្មត់ខ្ពស់ចំពោះការលំបាកក្នុងរយៈពេលនៃដំណើរការសាងសង់នេះ ព្រោះថានេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ខេត្ត ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកាប្រមាណជាង១៥០លានដុល្លារលើការសាងសង់ផ្លូវទាំង៣៨ខ្សែ បណ្តាញលូបន្ថែម៤២ខ្សែ និងការកែលម្អសោភ័ណភាពដងស្ទឹងសៀមរាបពីស្ពាននាគ ដល់ស្ពានសាលាបច្ចេកទេស៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print