ចលនាយុវជនកម្ពុជា ក១៥៧ ផ្តល់អំណោយជូនដល់កងកម្លាំងជួរមុខទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមនាជ័យ÷ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ សូមគោរពថ្លែងអំណរគុណជូនចំពោះ លោក ចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តបន្ទាយមានជ័យ តំណាងលោកម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក១៥៧ បាននាំយកអំណោយផ្តល់ជូនកងកម្លាំងជួរមុខ របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើង សហការជាមួយកងកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ពលករលួចឆ្លងដែនចូលមកដោយមិនបានធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យមានការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍។

អំណោយរួមមាន៖
ទឹកបរិសុទ្ធចំនួន ២១០យួរ ,ទឹកផ្លែឈើ ចំនួន ២៤យួរ ,ភេសជ្ជ:បាកាសចំនួន ១កេស ,M150 ចំនួន ១កេស ,ទឹកស៊ីអ៊ុីវចំនួន ៣០យួរ ,ទឹកត្រី ចំនួន ៣០យួរ ,មីចំនួន ៥០កេសតូច ,ត្រីខកំប៉ុងចំនួន ៥កេស ,ស្ករសចំនួន ២០គីឡូក្រាម ,អំបិលចំនួន គីឡូក្រាម ,ម៉ាស់ចំនួន ៤០ប្រអប់ និងអាល់កុលចំនួន ៦០លីត្រ។

ការផ្តល់អំណោយជូនដល់កងកម្លាំងជួរមុខនេះ គឺជាកាយវិការសាមគ្គីរួមគ្នា សមរភូមិក្រោយ គ្រាំទ្រសមរភូមិមុខ ក្នុងការលើកទឹកចិត្តដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្ម ប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមបន្ទាត់ព្រំដែន ចូលក្នុងសហគមន៍ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក កងកម្លាំងជួរមុខ តែងតែទទួលបាននូវ អំណោយពីមូលដ្ឋាន សប្បុរសជន ប្រជាពលរដ្ឋជាបន្តបន្ទាប់ មានជាគ្រឿងឧបភោគបរិភោគ ថវិកា ម៉ាស់ អាល់កុល និងជែល សម្រាប់បម្រើឲ្យសកម្មភាពបំពេញបេសកកម្មប្រចាំថ្ងៃ។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមគោរពថ្លែងអំណរគុណ និងសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុង តាមបីបាច់ថែរក្សា ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោក លោកស្រី សប្បុរសជន ប្រជាពលរដ្ឋទាំងអស់ សូមមាន សុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ រកទទួលទានមានបាន និងទទួលជោគជ័យគ្រប់ភារកិច្ច៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print