គ្រោះទឹកជំនន់នៅអាល់ហ្សេរី ស្លាប់៧នាក់ បាត់ខ្លួន៣នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៧នាក់ស្លាប់ និង៣នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសអាល់ហ្សេរី(Algeria) ។
ក្រសួងព្យាករណ៍អាកាសធាតុអាល់ហ្សេរី បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះស្លាប់ មានក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ និងក្មេងស្រីអាយុ១២ឆ្នាំម្នាក់។ រថយន្តដឹកជនរងគ្រោះបានបើកបរឆ្លងកាត់កំណាត់ផ្លូវទឹកលិច ក៏ត្រូវទឹកកួចទៅ ស្ថិតនៅតំបន់ Chlef។ កម្លាំងជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកដែលបាត់ខ្លួន៣នាក់ទៀត ក្នុងនោះមានក្មេងម្នាក់។
ក្រសួងព្យាករណ៍ជាតិអាល់ហ្សេរី បានឲ្យដឹងថា នៅថ្ងៃទី៧ខែមីនា មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង បង្កឲ្យមានជំនន់ទឹកភ្លៀងកើតឡើង ប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។
គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាពទប់ស្កាត់កូវីដ-១៩ ក្នុងប្រទេសនេះ។ បច្ចុប្បន្ន អាល់ហ្សេរីមានករណីឆ្លងកូវីដ-១៩ សរុប ១១៤.១០៤នាក់ និងស្លាប់ជាង ៣ពាន់នាក់ផងដែរ ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print