ភ្នំពេញ, លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ “ទិវានារីអន្តរជាតិ ៨ មីនា។ និងបានសរសេរអត្ថបទថា,៣ការពារ និង ៣កុំ នៅក្នុងតួនាទីរបស់ស្រ្តី នៃបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ អត្ថបទសរសេរដោយ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ “ទិវានារីអន្តរជាតិ ៨ មីនា។
លោកស្រីបានលើកឡើងថា, ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។ តាំងពីប្រវត្តិកាលនៃការកកើតមនុស្សមក យើងសង្កេតឃើញថា តាមលក្ខណធម្មជាតិ មានការ បែងចែកភេទស្រី-ប្រុសរួចទៅហើយ ដែលការបែងចែកនេះ តាមការវិវត្តន៍នៃការរស់នៅរបស់មនុស្សនៅ លើសកលលោកនេះ ជាបណ្តើរៗ បានបង្កើតឱ្យមានវិសមភាពយិនឌ័រ រួចស្រេចបាត់ទៅហើយ រហូតដល់ មានការទាមទារឱ្យមានការគោរពសិទ្ធិនារី និងការយកចិត្តទុកដាក់នូវតួនាទី ព្រមទាំងការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការនានា ដែលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិ។
ឈរលើមូលដ្ឋាននៃការគោរពសិទ្ធិនារី និងជាបន្តិចម្តងៗ មានការទទួលស្គាល់សមត្ថភាព ព្រម ទាំងការរស់នៅជាក់ស្តែងដែលបានឆ្លុះបញ្ចាំង ពីសារសំខាន់នៃការចូលរួមរបស់ស្ត្រីផងដែរនោះ ការយក ចិត្តទុកដាក់លើស្ត្រីនៅតាមបណ្តាប្រទេសនៅលើសកលលោកយើងនេះក៏ចាប់ផ្តើមជាបណ្តើរ អនុញ្ញាតឱ្យស្ត្រី បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការសង្គម។ ដែល ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ត្រីនៅកម្ពុជា បាន និងកំពុងតែចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវចំពោះមុខនៃការទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ សម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងសម្រាប់សហគមន៍ផង។
១. សម្រាប់ខ្លួនឯង ៖ ស្ត្រី មានបន្ទុកធ្ងន់ធ្ងរនៅក្នុងគ្រួសារ ដែលជាទូទៅ ត្រូវបានគេហៅថា “មេផ្ទះ” ។
ពាក្យថា “មេ” នេះ គឺមានន័យគ្រប់គ្រាន់បង្ហាញថា ស្ត្រី ជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រងផ្ទាល់លើស្ថាន ភាពរស់នៅ និងសុខភាពរបស់ក្រុមគ្រួសារខ្លួន។ ប្រសិនបើ ស្ត្រី មិនអាចការពារខ្លួនបានល្អពីជំងឺដង្កាត់ ជា ពិសេសប្រសិនបើធ្លាក់ខ្លួនមានជំងឺកូវីដ-១៩ នោះ ស្ថានភាពគ្រួសាររបស់គាត់ ហាក់ដូចជាត្រូវបាត់បង់នូវ បង្អែលដឹកនាំ និងអ្នកមើលការខុសត្រូវលើសមាជិកគ្រួសារ ដែលពេលខ្លះ អាចឈានទៅរកភាពរញ៉េរញ៉េនៅក្នុងគ្រួសារ ហើយបើប្រសិនស្ត្រីរូបនោះត្រូវបានបាត់បង់ជីវិត ដោយជំងីកូវីដ-១៩ នោះទៀតធ្វើឱ្យសមាជិកគ្រួសារគាត់ បាត់បង់នូវសរសរទ្រូងដ៏រឹងមាំមួយ អាចឈានដល់ភាពក្រីក្រ ដែលខ្មែរយើងមាន ពាក្យស្លោកពីបុរមបុរាណដែរថា “សូវបាត់បារ កុំឱ្យបាត់មេៗ ដែលពាក្យស្លោកនេះ បានឆ្លុះបញ្ចាំងរួចទៅ ហើយ នូវតួនាទីរបស់ស្ត្រី នៅក្នុងគ្រួសារ និងសង្គមជាតិ។ ដូច្នេះ ស្ត្រី មានភារកិច្ចធំធេងណាស់ នៅក្នុងកិច្ច ការពារទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ សម្រាប់ខ្លួនឯងផង ដើម្បីគ្រួសារខ្លួនផង និងសហគមន៍ផងដែរ។ ការ អនុវត្តនូវវិធានការសុខាភិបាលរបស់ស្ត្រីនៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ -១៩ បច្ចុប្បន្ននេះ គឺរិតតែ តម្រូវឱ្យស្ត្រីគ្រប់រូប មានការខិតខំបន្ថែមទៀតក្នុងការណែនាំគ្រប់គ្រងដល់សមាជិកក្រុមគ្រួសារខ្លួនឱ្យបាន ល្អប្រសើរ ហើយសំខាន់បំផុតនោះ គឺធ្វើការអប់រំណែនាំស្វាមី កូនចៅ និងសមាជិកគ្រួសារ ធ្វើយ៉ាងណាឱ្យ មានការអនុវត្តន៍ឱ្យខានតែបាននូវកិច្ច *៣ការពារ និង ៣កុំ” ដែលជាវិធានការដ៏មានប្រសិទ្ធិភាពខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា និងជាពិសេសទៅទៀតនោះ គឺគំរូវីភាពដ៏ឧត្តុងឧត្តមរបស់ សម្តេចកិត្តិព្រឹទិ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគួរត្រូវបានរៀនសូត្រតាមដោយស្ត្រីកម្ពុជាគ្រប់រូប នូវវីរភាព លះបង់ និងរបៀបរបបនៃការរក្សាសុខភាពផ្ទាល់ខ្លួនផង និងការដឹកនាំគ្រប់គ្រងគ្រួសារបានល្អប្រសើរផង។ បន្ថែមលើនោះ ស្ត្រីមេផ្ទះទាំងឡាយ ក៏បានចូលរួមចំណែកធំធេងណាស់នៅក្នុងសង្គម នៅពេលដែល ស្វាមី ឬកូន ឬក្រុមគ្រួសារណាម្នាក់ ដែលបានរត់គេចចេញពីការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ហើយទៅ ដល់ផ្ទះសម្បែង ដោយបានចាត់ចែងរៀបចំ មិនឱ្យមានការប៉ះពាល់គ្នា នៅដាច់ដោយឡែកពីគ្នា ឬមានការ ជូនព័ត៌មានដល់អាជ្ញាធរមូលដ្ឋានជាដើម។ តួនាទីមួយទៀតយ៉ាងសំខាន់របស់ស្ត្រីនៅពេលនេះ គឺការចូល រួមចំណែកបញ្ចៀសបាននូវហានិភ័យនៃការចម្លងវីរុសកូវីដ-១៩និងចៀសវាងបានពីភាពធ្ងន់ធ្ងរនៃការវ៉ៃ លុកជំងឺដ៏កាចសាហាវកូដ -១៩ នោះ គឺស្ត្រីខ្លួនឯង និងការជម្រុញសមាជិកក្រុមគ្រួសារខ្លួនដែលស្ថិតនៅ ក្នុងអាយុទទួលការចាក់ថ្នាំបង្ការជំងឺកូវីដ -១៩ ស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យ បានគ្រប់ៗគ្នា ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានប្រកាសជាផ្លូវការរួចហើយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាថ្ងៃដែល សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ក៏បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងរួចហើយដែរ។
២. សម្រាប់គ្រួសារ ៖ ភាគច្រើន ស្ត្រី តែងតែគិតគូរពីគ្រួសាររបស់ខ្លួន ជាពិសេសស្វាមី កូនចៅ និង មាតាបីតានៅក្នុងបន្ទុក។ ស្ត្រី មេផ្ទះ។ ទោះជាកំពុងប្រកបរបររស៊ីទទួលទាន ឬក៏បំពេញភារកិច្ចជាមន្ត្រីរាជ ការ ឬស្ថិតនៅក្នុងតួនាទីជាថ្នាក់ដឹកនាំណាមួយ ក៏នៅតែមានការព្រួយបារម្ភពីការចម្លងវីរុសកូវីដ-១៩ ក្នុង ចំណោមសមាជិកក្រុមគ្រួសាររបស់ខ្លួន គឺចៀសមិនផុតឡើយ។ ដូច្នេះ ស្ត្រីគ្រប់រូប សូមបន្ត និងបង្កើនការ យកចិត្តទុកដាក់ ចូលរួមថែទាំសុខភាពគ្រួសាររបស់ខ្លួន ជាពិសេស ការក្រើនរំលឹកគ្រប់ពេលវេលានូវ៖
សូមអាននូវខ្លឹមសារអត្ថបទលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម៕
ដោយ, សិលា