ផ្ទុះផ្ទួនៗគ្នា៤លើកនៅទីក្រុងធំបំផុតរបស់ប្រទេសហ្គីនៀស្លាប់និងរបួសជាង៥០០នាក់

ចែករំលែក៖

កាលពីល្ងាចថ្ងៃទី៧ខែមីនា(ពេលវេលាក្នុងតំបន់) មានករណីផ្ទុះយ៉ាងខ្លាំងនៅក្នុងទីតាំងយោធា Nkoa Ntoma ក្នុងរដ្ឋធានីសេដ្ឋកិច្ច Bata ប្រទេសហ្គីនៀ(Guinea) បណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់និងជាង ៥០០នាក់រងរបួស។
បណ្តាញទូរទស្សន៍ TVGE របស់ហ្គីនៀ បានផ្សាយនៅរសៀលថ្ងៃទី ៧ ខែមីនា ដោយដកស្រង់ការប្រកាសរបស់ប្រធានាធិបតី ប្រទេសនេះលោក Teodoro Obiang ដែលបានបញ្ជាក់ថា មូលហេតុផ្ទុះគឺដោយសារតែខ្វះការប្រុងប្រយ័ត្នរបស់កម្លាំងទាហានក្នុងការប្រើប្រាស់រំសេវផ្ទុះ នៅទីតាំងយោធា Nkoa Ntoma។
ក្រសួងសុខាភិបាលប្រទេសហ្គីនៀ បានបញ្ជាក់ថា ជនរងគ្រោះជាច្រើនបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៣កន្លែងផ្សេងគ្នា ដើម្បីព្យាបាលដោយសារតែអ្នករងរបួសច្រើន ។ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះមនុស្ស ដោយសារតែអ្នករងរបួសបាត់បង់ឈាមជាច្រើន ត្រូវការជំនួយពីពលរដ្ឋ។
ចំណែកសារព័ត៌មានបារាំង AFP បានផ្សាយថា មានការណីផ្ទុះដល់ទៅ៤លើកក្នុងរដ្ឋធានីប្រទេសហ្គីនៀ។ ការផ្ទុះនោះ បណ្តាលឲ្យប្រព័ន្ធអុីនធើណេត សេវាទូរស័ព្ទនៅBata ត្រូវកាត់ផ្តាច់ ។ ផ្ទះ អគារជាច្រើនខ្នងបានបាក់ស្រុត អ្នករងរបួសជាច្រើនត្រូវបានបញ្ជូនតាមរថយន្តដឹកទំនិញទៅកាន់មន្ទីរពេទ្យ ដោយសារតែរថយន្តសង្គ្រោះដឹកមិនទាន់ពេលឡើយ។
នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យផ្ទុះនោះឡើយ ក្រុមជំនាញកំពុងបើកការស្រាវជ្រាវ។ តាមប្រភពព័ត៌មានជាបឋម ការផ្ទុះបណ្តាលមកពីការប្រើប្រាស់គ្រាប់រំសេវខ្វះការប្រុងប្រយ័ត្នរបស់យោធា៕ ដោយ សាធី

...

រូបភាព៖ baoangiang

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print