លោក ហ៊ុន ម៉ានី : រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី!

ចែករំលែក៖

ភ្នំពេញ,លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ក្នុងឱកាសខួបទី១១០ ទិវាអន្តរជាតិនារី ឆ្នាំ២០២១ ក្រោមប្រធានបទ “ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៏កូវីដ-១៩” ជំនួសមុខឲ្យក្រុមការងារទាំងអស់ ខ្ញុំសូមជូនពរដល់លោកយាយ មាតា និងស្រ្តីទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតដើម្បីរួមជ្រោងក្រុមគ្រួសារ សង្គម និងពិភពលោកឆ្ពោះទៅកាន់សន្តិភាព និងការអភិវឌ្ឍ។

ពិតណាស់ ក្នុងបរិបទកម្ពុជា ភាពសំខាន់នៃស្រ្តីបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមទម្រង់របប “សង្គមមាតាធិបតេយ្យ” ដែលស្មារតីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការឲ្យតម្លៃយ៉ាងខ្ពស់ទៅដល់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ ទាំងក្នុងក្រុមគ្រួសារ និងសង្គម។

ក្នុងបរិបទសកល ពាក្យថា “ស្រ្តីជាមាតាពិភពលោក” ជាពាក្យដែលមានអត្ថន័យមិនសាបសូន្យ ដោយពាក្យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវីរភាព ភាពធន់ និងសារសំខាន់របស់ស្ត្រីនៅក្នុងសង្គមជាតិ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ស្រ្តី ជាដៃគូសំខាន់ និងស្មើរភាពជាមួយនឹងបុរស។ អ្វីដែលបុរសធ្វើបាន ក៏គង់តែស្រ្តីនឹងអាចធ្វើបានដូចគ្នា។ ជាក់ស្តែង ជាមួយនឹងវត្តមានរបស់បុរសជាថ្នាក់ដឹកនាំ និងជាក្រុមគ្រូពេទ្យជួរមុខក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យើងក៏ឃើញមាននូវវត្តមានថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជាស្រ្តីជាច្រើនរូបនៅក្នុងបេសកកម្មដ៏មានអត្ថន័យនេះផងដែរ។

រួមគ្នាលើកកម្ពស់ និងផ្តល់ស្មាមញញឹមដល់ស្រ្តី! ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print