មីយ៉ាន់ម៉ា៖ សហជីពអំពាវនាវឱ្យបិទទ្វារសេដ្ឋកិច្ចដើម្បីប្រឆាំងនឹងការដឹកនាំនយោបាយដោយយោធា

ចែករំលែក៖

ក្រុមសហជីពកម្មករ ធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឲ្យបិទទ្វារសេដ្ឋកិច្ចប្រទេសនេះ ចាប់ពីថ្ងៃទី ៨ខែមីនា ដើម្បីប្រឆាំងការដឹកនាំប្រទេសដោយកម្លាំងយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០២១។
នៅក្នុងសេចក្តីប្រកាស តំណាងសហជីពចំនួន៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា អំពាវនាវនាវដល់ពលរដ្ឋទាំងអស់ឈប់ធ្វើការដើម្បី ប្រឆាំងយោធា ទាមទារឲ្យយោធា បោះបង់អំណាចផ្តល់សិទ្ធិគ្រប់គ្រងប្រទេសជាតិប្រកបដោយលិទ្ធិប្រជាធិបតេយ្យវិញ ។
នៅក្នុងសេចក្តីប្រកាសរបស់ តំណាងសហជីពទាំង៩ក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា«បើនៅតែបន្តសកម្មភាពអាជីវកម្ម និងដំណើរការសេដ្ឋកិច្ចធម្មតាវិញ នឹងផ្តល់ផលប្រយោជន៍ដល់យោធាដែលកំណត់តែដណ្តើមកាន់អំណាចតែប៉ុណ្ណោះ ខណៈយោធាកំពុងតែ ដាក់គំនាប់ទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ដល់ពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាព ដើម្បីការពារប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង។ យើងសូមអំពាវនាវឲ្យបិទទ្វារសេដ្ឋកិច្ចរយៈពេលយូប្រឆាំងរបបយោធា »។
ការអំពាវនាវរបស់ក្រុមសហជីព ក្រោយពេល មានពលរដ្ឋមីយ៉ាន់ម៉ា រាប់សិបពាន់នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងយោធា កាលពីថ្ងៃទី៧ខែមីនា ដែលជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីការធ្វើរដ្ឋប្រហារ។
កាលពីថ្ងៃទី ៧ខែមីនា យោធាមីយ៉ាន់ម៉ា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងបាតុករ នៅទីក្រុង Mandalay ដែលជាទីក្រុងធំទីពីរនៅមីយ៉ាន់ម៉ា ។ ក្រៅពីនេះនៅមានបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងចំនួន៦ផ្សេងទៀតក្នុងប្រទេសនេះ។ ក្រុមបាតុករបានស្រែកពាក្យស្លោកថា «សូមផ្តល់សិទ្ធិសេរីភាព ដល់មេដឹកនាំដែលមហាជណបានបោះឆ្នោតជ្រើសតាំង»៕

...

រូបភាព៖ kinhtedothi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print