ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បន្តផ្តល់ជូនថវិកាបន្ថែម ដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់ផ្គត់ផ្គង់ដល់ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១នេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពប្រគល់បន្ថែមនូវ សម្ភារៈបរិក្ខា ជូនដល់ខេត្តជាប់ព្រំដែន កម្ពុជា-ថៃ សម្រាប់ចែកជូនដល់ពលករដែលចូលមក ហើយរង់ចាំការដឹកជញ្ជូនទៅតាមមូលដ្ឋាននៃខេត្តនានា។
សូមជម្រាបថា, ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៤នាក់ និងមានអ្នកជាសះស្បេីយចំនួន ០៧នាក់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១៕
...
ដោយ, សិលា